ថ្មីចែស ! ទូរស័ព្ទក្នុងក្តីស្រមៃមិត្តៗនារី F11 Pro Waterfall Gray ពណ៌ឡើង Cute ស្អាតកប់ៗសារី !
មិនទាន់ដកចិត្តឈប់ស្រឡាញ់ F11 Pro Aurora Green និង Thunder Black ផង ស្រាប់តែពេលនេះស្រីស្អាត សាច់សខ្ចី ចាំងពន្លឺ ព្រាកៗ បានបង្ហាញខ្លួនទៀតហើយ ដែលបាន និង កំពុងអង្រួនបេះដូងអតិថិជនគ្រប់គ្នា ជាពិសេសចំពោះសុភាពនារីសម័យថ្មីតែម្តង នោះគឺ OPPO F11 Pro Waterfall Gray ដែលប្រៀបបាននឹងសម្រស់ស្រីស្អាតនាពេលរាត្រីដ៏ស្រទន់ដូច្នោះដែរ ដោយមានភ្ជាប់នូវ Slogan ថា Portrait ច្បាស់ឥតខ្ចោះនៅទីងងឹត ។
ស្រីស្អាត F11 Pro Waterfall Gray រូបនេះ មកទាំងសម្រស់ដ៏លេចធ្លោជាមួយនឹងពណ៌សបែកស្វាយស្រាល និង មានពន្លឺប្រដេញភ្លឺផ្លេកៗ ដោយវាមានសមត្ថភាពខ្ពស់ដែលមិនធ្វើឱ្យអ្នកប្រើប្រាស់ខកបំណងនោះទេ ព្រោះស្រីស្អាតរូបនេះមកជាមួយនឹង RAM ទំហំ 6GB និង ROMទំហំ 128GB ដែលធំជាងម៉ូដែលទាំងពីរខាងលើ ។ តើម៉ូដែលនេះអាចជាម៉ូដែលនៃការចាប់ផ្តើមបំពាក់ ROM 128GB ឬយ៉ាងណាសម្រាប់OPPO ?
អ្វីដែលសំខាន់ជាងនេះទៅទៀត ម៉ូដែលនេះមើលទៅពិតជាស័ក្តិសមខ្លាំងណាស់ជាមួយនឹងសុភាពនារីយើងគ្រប់គ្នា និង គ្រប់វ័យតែម្តង នេះបើយោងតាមការមើលឃើញនៃ Comment នៅលើ Page ផ្លូវការរបស់ OPPO និង ការ Share ភាគច្រើនដែលជាស្រី្ត ។ F11 Pro Waterfall Gray ជាប្រភេទទូរស័ព្ទដែលអាចនិយាយបានថា វាស្ថិតក្នុងក្តីស្រមៃរបស់សុភាពនារីគ្រប់រូបដែលមានសម្រស់ស្រស់សោភាទាំងពូកែ និង ពោរពេញទៅដោយភាពជឿជាក់ថែមទៀតផង ។
មិនត្រឹមតែមានសមត្ថភាពល្អប៉ុណ្ណោះទេ ស្រីស្អាត F11 Pro Waterfall Gray រូបនេះមើលទៅមានកាមេរ៉ាបង្កប់ខ្លួនដូច ម៉ូដែល F11 Pro ដែរ ហើយវាមានកាមេរ៉ាភ្លោះក្រោយទំហំ 48MP និង មានអេក្រង់លាតសន្ធឹងស្រឡះភ្នែកថែមទៀតផង ។ ចង់ដឹងណាស់ថាតើស្រីស្អាតរូបនេះ នឹងមានបច្ចេកវិទ្យាសាកថ្មលឿន និង បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost រួមទាំងកម្មវិធីល្អៗឯទៀតដូច F11 Pro មុនអត់ហ្ន៎ ? បើមានមែនច្បាស់ជាលង់ហើយ សូម្បី Admin ជាបុរសក៏ទ្រាំមិនបានដែរលោកអើយ ។
សុភាពនារីមើលទុកឱ្យហើយទៅ F11 Pro Waterfall Gray ពិតជាស្អាត និង ស័ក្តិសមជាមួយលោកអ្នកនាងខ្លាំងណាស់ ហើយសុភាពបុរសដែលមានគម្រោងទិញជូនសង្សារក៏អាចត្រៀមបានដែរ ទិញជូនដៃគូរបស់អ្នកទៅ ប្រាកដជាពួកគាត់ពេញចិត្តស្តូកមិនខាន ។ តោះគ្នាយើងចាំអ៊ុតតម្លៃស្រីស្អាត OPPO F11 Pro Waterfall Gray នេះមើល៍ថាតើវាមានតម្លៃប៉ុន្មានដែរ ហើយវានឹងមកដល់កម្ពុជាយើងនៅពេលណា ?