ទន្ទឹងរង់ចាំយូរហើយមែនទេ ? នេះនែ៎ ក្រុមហ៊ុន អិន ស៊ី អិច ដាក់លក់ ZOOMER-X ស៊េរីថ្មីជាផ្លូវការ
ក្រុមហ៊ុន អិនស៊ីអិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិដំឡើង និង ចែកចាយផ្តាច់មុខម៉ូតូម៉ាក HONDA ព្រមទាំងជាក្រុមហ៊ុនឈានមុខគេផ្នែកទោចក្រយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានដាក់លក់ម៉ូតូម៉ាក Honda ZOOMER-X ស៊េរីថ្មីជាផ្លូវការចាប់ពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩ ដើម្បីបំពេញតាមតម្រូវការដល់អតិថិជន Honda ទាំងអស់គ្នា ។
កាន់តែពិសេសជាមួយម៉ូតូ HondaZOOMER-X ស៊េរីថ្មី បានកែប្រែមុខមាត់ថ្មីជាមួយនឹងការរចនាម៉ូដបែបគ្រងដែក INDUSTRAIL មានភាពរឹងមាំ និង ស្រស់សង្ហាដែលធ្វើឱ្យអ្នកពោរពេញដោយភាពរីករាយដែលមិនធ្លាប់មានពីមុនមក ។
លើសពីនេះ Honda ZOOMER-X ថ្មីមានជម្រើសពណ៌បែប MONOTONE COLOR :
និង មានលក្ខណៈពិសេសៗជាច្រើនទៀតដូចជា ៖
HEADLIGHT
រឹតតែលង់ចិត្តជាមួយចង្កៀងមុខបែប X-CITE STYLE ទាក់ទាញ និង ផ្ដល់ពន្លឺច្បាស់ល្អ គ្រប់ស្ថានភាពនៃការបើកបរ ។
UPSIDE DOWN SHOCK ABSORBER
ដើម្បីសម្រួលដល់ការធ្វើដំណើរប្រកបដោយភាពជឿជាក់គ្រប់ស្ថានភាពផ្លូវម៉ូតូ Honda ZOOMER-X បានធ្វើការរចនាបន្ថែមមកព្រមជាមួយបូមថ្មី បែប UPSIDE DOWN ផ្ដល់ភាពជឿជាក់ដល់អ្នកទ្វេដង ។
X-METER
មិនត្រឹមតែការផ្តោតលើការរចនារូបរាងយ៉ាងស្រស់សង្ហានោះទេ ថែមទាំងមានការរចនារូបរាងកុងទ័រថ្មីរបស់ម៉ូតូ Honda ZOOMER-X បែបរូបរាងជាអក្សរ X ប្លែក ស្អាតដាច់គេ ។
COLOR PIPE
កាងរឹងមាំជាមួយពណ៌មាសថ្មី កាន់តែលេចធ្លោ និង រស់រវើក ។
SEAT OPENED FROM THE SIDE WITH X-CITE FREE SPACE
ក្រៅពីការរចនាម៉ូតពោរពេញដោយភាពទាក់ទាញទាន់សម័យ ម៉ូតូ Honda ZOOMER-X កែបបើកចំហៀងប្លែក បែប X-CITE FREE SPACE ធំទូលាយ ងាយស្រួលដាក់ឥវ៉ាន់ ។
បញ្ជាក់ ៖ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៩ នេះតទៅ ៕
លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម ៈ 010 922 922
ឬចូលទៅកាន់គេហទំព័រ ៈ http://bit.ly/2YKal6a
តាមដានហុងដាតាមរយៈ
– FB: https://www.facebook.com/ncxhonda.kh/
– IG: https://www.instagram.com/hondacambodiancx/
– YouTube: https://youtu.be/bxtDrN6FDOU
– Line: http://nav.cx/a7TS5Kc