មកដល់ស្រេច Samsung Galaxy Tab S5e ដែលអតិថិជនរង់ចាំយ៉ាងអន្ទះសា មានដាក់លក់ហើយ !
ភ្នំពេញថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៩ ៖ ដើម្បីឆ្លើយតបការទន្ទឹងរង់ចាំយ៉ាងតក់ក្រហល់របស់អតិថិជន ក៏ដូចជាអ្នកនិយមគាំទ្រទាំងអស់ នៅថ្ងៃនេះក្រុមហ៊ុន សាមសុង សូមណែនាំ Samsung Galaxy Tab 5Se ជំនាន់ថ្មីទាន់សម័យដែលមានរូបរាងស្តើងជាងគេស្ទើរតែគ្មានគែម ស្រាលជាងគេ និង ទាក់ទាញជាងមុន ស្រោបដោយលោហៈរលោងចាំងផ្លេករឹងមាំធន់ជាមួយនឹងមុខងារកាន់តែឆ្លាតវៃច្រើនជាងមុន ។ អ្វីដែលកាន់តែពិសេសបំផុតនោះសម្រាប់ Galaxy Tab S5e ថ្មីនេះគឺមានអេក្រង់ធំជាងមុន ថាមពលថ្មរឹតតែខ្លាំងជាងមុនទៀត ដែលអាចឱ្យអ្នករីករាយជាមួយការកម្សាន្តដ៏សម្បូរបែបដោយគ្មានដែនកំណត់ស្ទើរតែពេញមួយថ្ងៃ ខណៈដែលការទស្សនា វីដេអូបានរហូតដល់ ១៥ ម៉ោង ឯណោះ ពិតជាខ្លាំងមែន ! ចុះតម្លៃវិញយ៉ាងម៉េចដែរ ?
ជាមួយនឹងលក្ខណៈពិសេសទាំងនេះអាចឱ្យយើងនិយាយបានយ៉ាងច្បាស់ថា Samsung Galaxy Tab S5e គឺជាថេប្លេតដែលរចនា និង បង្កើតឡើងយ៉ាងល្អឥតខ្ចោះជាមួយនឹងតម្លៃត្រឹមតែ 489 ដុល្លារ ប៉ុណ្ណោះ ។ គួរបញ្ជាក់ផងដែថា សម្រាប់ Galaxy Tab S5e នេះ គឺពិតជាអាចផ្តល់បទពិសោធដ៏អស្ចារ្យជូនលោកអ្នកឱ្យរីករាយក្នុងការកម្សាន្តនានា ដូចជា ស្តាប់តន្រី្ត ចម្រៀង ការទស្សនាវីដេអូ ឬក៏ខ្សែភាពយន្តជាមួយនឹងអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែកប្រភេទ Super AMOLED ព្រមទាំងរន្ធបំពងសំឡេងប្រភេទ AKG ចំនួន ៤ គ្រាប់ ដែលឮខ្លាំងពិីរោះរន្ថើន និង ពិតជាឆក់យកអារម្មណ៍អ្នកប្រើប្រាស់ដោយមិនដឹងខ្លួន ។ ដូច្នេះហើយតើអតិថិជនទាំងអស់នៅចាំអីទៀត ? ឥឡូវនេះសូមមកមើលលក្ខណៈសម្បត្តិពិសេសៗនៅខាងក្រោមនេះទាំងអស់គ្នាថាវាល្អ និង អស្ចារ្យប៉ុនណា ។
* Samsung Galaxy Tab S5e :
• បង្ហាញរូបភាពក្នុងទំហំ ៖ 10.5 អ៊ីញ
• ប្រភេទអេក្រង់ ៖ Super AMOLED ភ្លឺច្បាស់ត្រជាក់ភ្នែក
• អង្គចងចាំ៖ 4GB
• អង្គផ្ទុក ៖ 64GB
• កាមេរ៉ាមុខ ៖ 13MP
• កាមេរ៉ាក្រោយ ៖ 8MP
• កម្រាស់ ៖ 5.5 មិល្លីម៉ែត្រ
• ទម្ងន់ ៖ 400 ក្រាម
• ថាមពលថ្ម ៖ 7,040mAh ប្រើបានយូរ និង សាកថ្មលឿនឆាប់ពេញ រួមទាំងរន្ធសាកថ្មប្រភេទ C
• ប្រើប្រព័ន្ធប្រតិបត្តិការ ៖ Android 9.0, Qualcomm SDM 670 (Dual 2.0 GHz +Hexa1.7 GHz)
• កម្រិតថតវីដេអូ ៖ UHD 4K (3840 X 2160) @30fps
• ប្រព័ន្ធសំឡេង ៖ រន្ធបំពងសំឡេង 4 គ្រាប់ (តាមគែមលើ 2 និង ក្រោម 2) ដោយ AKG និង Dolby Atmos® ឮលាន់បុករងំខ្លាំង
• មានជម្រើស ៣ ពណ៌ ៖ ពណ៌មាស ពណ៌ប្រាក់ និង ពណ៌ខ្មៅ
ជាចុងក្រោយប្រសិនបើលោកអ្នកស្រមៃចង់បានថេប្លេតដែលមានគុណភាពល្អ ទំនើបទាន់សម័យ ស្តើងស្រាលងាយស្រួលយកតាមខ្លួន និង មានតម្លៃសមរម្យនោះខ្ញុំសូមណែនាំ Samsung Galaxy Tab S5e ពិតជាមិនធ្វើឱ្យលោកអ្នកខកបំណងឡើយ ។ លោកអ្នកក៏អាចរកជាវបានៅគ្រប់ហាង ឬដេប៉ូចែកចាយទូរស័ព្ទដៃ និងផលិតផល សាមសុងទាំងអស់ក្នុងប្រទេសកម្ពុជាដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ៕