សប្បាយកប់សារី ! ហ្សូមអាយដូលផង ចាប់ព្រះច័ន្ទផង ក្នុងកម្មវិធី Giant Moon Live Concert ! (វីដេអូ)
ភ្នំពេញថ្ងៃទី 29 មេសាឆ្នាំ 2019 ៖ សប្បាយអស់ទាស់ហ្មង់ក្នុងមហាព្រឹត្តិការណ៍ការប្រគំតន្ត្រី Giant Moon Live Concert នាំមកជូនដោយ Huawei P30 Series កាលពីថ្ងៃសុក្រ 26 មេសា សប្តាហ៍មុននៅមុខសាលមហោស្រពកោះពេជ្រ ! ការប្រគំតន្ត្រីព្រះច័ន្ទពេញវង្សដំបូងគេបង្អស់នៅប្រទេសកម្ពុជានេះ មានអ្នកចូលរួមយ៉ាងច្រើនកុះករប្រមាណជាង 9 ពាន់នាក់ ។
DJ ចង្វាក់ EDM បានអង្រួនឆាកការប្រគំតន្ត្រីមុនការផ្សាយផ្ទាល់ ជាមួយការរាំក្រវីជាមួយអំពូល LED តុក្កតា Huawei រាំចាក់ក្បាច់ដ៏គួរឲ្យស្រឡាញ់ ។ រីឯអាយដូលក្នុងដួងចិត្តអ្នក ដែលជាតារាតំណាងផ្សព្វផ្សាយរបស់ក្រុមហ៊ុន Huawei កញ្ញា ឱក សុគន្ធកញ្ញា និង លោក នីកូ បានពួតដៃគ្នាធ្វើឱ្យកម្មវិធីកាន់តែកក្រើក និង កាន់តែប្លែក ដោយការច្រៀងរួមគ្នាជាលើកទីមួយ និង ការសម្តែងពិសេសៗជាច្រើនទៀត ។ មិនតែប៉ុណ្ណោះ លោក ឆន សុវណ្ណរាជ កញ្ញា សួស វីហ្សា កញ្ញា ប៉ាច គីមម៉ួយ ក៏បានពាំនាំនូវបទចម្រៀងថ្មីៗ ពីរោះៗ និង ក្បាច់រាំពិសេសៗ គួរឱ្យទាក់ទាញ ធ្វើឱ្យកម្មវិធីកាន់តែរំជើបរំជួល និង កាន់តែរីករាយ ។ លើសពីនេះទៅទៀតនោះ ស្រីស្អាតជាច្រើនរូបគ្រង់ក្នុងឈុតសម្លៀកបំពាក់រចនាបែបធម្មជាតិប្លែកភ្នែក ក៏មានការដើរម៉ូដបង្ហាញកំពូលស្មាតហ្វូន P30 សេរ៊ីផងដែរ ។
ក្រៅពីកម្មវិធីសប្បាយៗនៅលើឆាកតន្ត្រី អតិថិជនជាច្រើនក៏បានទៅតេស្តិ៍សាកល្បងកំពូលស្មាតហ្វូន P30 សេរ៊ី និង ផលិតផលផ្សេងទៀត នៅស្តង់របស់ក្រុមហ៊ុន Huawei ផងដែរ ព្រមទាំងលេងហ្គេមកម្សាន្តដើម្បីឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដោយឥតគិតថ្លៃ ។
កម្មវិធីនេះក៏មានការផ្សាយផ្ទាល់បីម៉ោងពេញក្នុងកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV , Facebook page ផ្លូវការរបស់ក្រុមហ៊ុន Huawei និង Facebook page របស់ប្រព័ន្ធផ្សព្វផ្សាយនានាជាច្រើនទៀត ហើយមានការចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុន SmartAxiata, Pepsi, Sabay និង Grab ។
គួររំឭកផងដែរថា ស៊ុបភើកាមេរ៉ា Leica 4 គ្រាប់របស់កំពូលស្មាតហ្វូន P30 សេរ៊ី មានសមត្ថភាពអស្ចារ្យជាមួយកាមេរ៉ាក្រោយទំហំ 40MP ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ 20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-WideAngle កាមេរ៉ា Telephoto ទំហំ 8MP និង កាមេរ៉ា Huawei TOF ។ឡែន SuperZoom មានសមត្ថភាពអាចហ្សូមបែប Optical បាន 5X, Hybrid ហ្សូមបាន 10X និង Digital ហ្សូមបានរហូតដល់ 50X ហ្សូមបានដល់ឋានព្រះច័ន្ទ ។ ជាងនេះទៅទៀតកំពូលស្មាតហ្វូននេះ មានសមត្ថភាពអាចថតរូបច្បាស់អស់ស្ទះក្នុងទីងងឹត និង ផ្តិតយករូបភាពកាន់តែដិតច្បាស់ យកផ្ទៃក្រោយព្រាល ពន្លឺភ្លើង Bokeh ៕