តើនឹងមានអ្វីកើតឡើង នៅពេលដែលយក្សឡើងឋានសួគ៌ផង ចុះឋាននរកផងនោះ?(វីដេអូ)
បន្ទាប់ពីផ្តល់ភាពសប្បាយរីករាយប្លែកភ្នែកក្នុងកម្មវិធីកម្សាន្តដែលកំពុងតែអង្រួនអារម្មណ៌ទស្សនិកជន Haven or Hell ឋានសួគ៌ឬឋាននរក ដែលទើបសម្ពោធវគ្គដំបូងរបស់ខ្លួនកាលពីសប្តាហ៍មុននោះ ថ្ងៃនេះ Haven or Hell ឋានសួគ៌ឬឋាននរក បានមកដល់សប្តាហ៍ទី២ហើយ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ដែលកម្មវិធីនេះមានផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃសៅរ៍នៅវេលាម៉ោង 6 ដល់ម៉ោង 8 យប់។
រឹតតែប្លែកភ្នែក សម្រាប់សបា្តហ៍ទី២នេះ មានការចូលរួមពីតារាចម្រៀងដ៏ល្បីគឺលោក វង្ស តារារតនា ហើយអ្វីដែលភ្ញាក់ផ្អើលនោះគឺមានទាំងយក្សមកចូលរួមឆ្លើយសំណួរល្បងប្រាជ្ញាយករង្វាន់ទឹកប្រាក់ 5000 ដុល្លាផងដែរ។
ចង់ដឹងថា សប្តាហ៍ទី២នេះមានអ្វីគួរឱ្យចាប់អារម្មណ៍ខ្លះនោះ? កុំភ្លេចរង់ចាំទស្សនាកម្មវិធី Haven or Hell ឋានសួគ៌ឬឋាននរក ល្ងាចនេះវេលាម៉ោង 6 ដល់ម៉ោង 8 យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV
ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
អត្ថបទក្រុមហ៊ុន