ឱកាសមកហើយ ! អ្នកកំពង់ចាមត្រៀមៗ X Factor Cambodia នឹងទៅដល់ផ្ទះអ្នកផ្ទាល់ មិនបាច់ហត់ទៅឆ្ងាយ !
កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia កំពុងចាប់ផ្តើមប្រត្តិបត្តិការស្វែងរកអ្នកមានសំឡេងល្អឯកយ៉ាងសកម្មជាច្រើនខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ។
ពេលនេះផ្ទាល់ក្រុមការងារ X Factor Cambodia បានចុះទៅដល់ទីរួមខេត្តកំពង់ចាមហើយ ដើម្បីធ្វើការប្រលងជម្រុះវគ្គដំបូងនៅថ្ងៃស្អែកគឺថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារ LBN ASIAN ចាប់ពីម៉ោង ៨ ព្រឹកតទៅ ។
ដូច្នេះសម្រាប់អ្នកដែលមានបំណងប្រថ្នាចង់ចូលរួមប្រកួតក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក X-Factor Cambodia សូមរួសរាន់ទិញពាក្យសុំចូលរួមប្រលងដែលមានដាក់លក់ចាប់ពីថ្ងៃនេះតទៅហើយ នៅក្រុមហ៊ុនហង្សមាសវីដេអូ តាមតំណាងចែកចាយប្រចាំតំបន់របស់ក្រុមហ៊ុន KHMER BEVERAGES និង នៅតាមស្ថានីយប្រេងឥន្ធនៈតេលាទូទាំងប្រទេស ។ បេក្ខជនគ្រប់ភេទនឹងត្រូវទទួលបានការស្វាគមន៍ដែលមានអាយុចាប់ពី ១៤ ឆ្នាំឡើងទៅ អាចច្រៀងទោល ឬ ច្រៀងជាក្រុមក្នុងកំពូលកម្មវិធីដ៏អស្ចារ្យប្លែកពីគេមួយនេះ ។
កុំភ្លេចណា! ត្រៀមខ្លួនត្រៀមសមត្ថភាព ហើយមកចាប់យកក្ដីសុបិនមួយនេះឱ្យបាន !!!