បើកឆាកកម្មវិធី «ឋានសួគ៌ ឬ ឋាននរក» ឆន សុវណ្ណរាជ កូរពេញឋានទាំងពីរ ! (វីដេអូ)
កម្មវិធីកម្សាន្តដែលកំពុងតែអង្រួនអារម្មណ៍ទស្សនិកជន «Haven or Hell» ឬ «ឋានសួគ៌ ឬ ឋាននរក» បានចាក់ផ្សាយសប្តាហ៍ដំបូងរបស់ខ្លួនហើយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ដែលកម្មវិធីនេះមានផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៦ ដល់ម៉ោង ៨ យប់ ។
បេក្ខជនដំបូងបង្អស់របស់ ឋានសួគ៌ឬឋាននរកគឺកំពូលតារាចម្រៀងលោក ឆន សុវណ្ណរាជ ដែលបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រមិនតិចទេ ។ ជាក់ស្តែងនៅក្នុងកម្មវិធីដែលមានពីរឋាននេះ គឺថាលោក ឆន សុវណ្ណរាជ កូរខ្លាំងពេញឋានទាំងពីរតែម្តង ហើយចង់ដឹងថាលោក ឆន សុវណ្ណរាជ កូរទេពធីតា និង យមទូតយើងយ៉ាងណាខ្លះនោះ ? ហើយថាតើលោកអាចឆ្លងដល់វគ្គណា ? សូមទស្សនាវីដេអូខាងក្រោម ៖