ចុម ! តើមានរឿងអីកើតឡើងរវាងភាពយន្តល្បី «Avengers» និង OPPO ?
ស្របពេលដែលខ្សែភាពយន្តដ៏ល្បីល្បាញរបស់ហូលីវូដ «Avengers» ត្រូវបានផ្សព្វផ្សាយយ៉ាងភ្លូកទឹកភ្លូកដី ទាំងនៅក្នុងប្រទេសកម្ពុជា និង នៅលើសកលលោករួចមក ស្រាប់តែ Page ផ្លូវការរបស់ OPPO ប្រចាំនៅប្រទេសកម្ពុជាយើង ក៏បានបញ្ចេញរូបភាពពីរសន្លឹកចំនួនពីរថ្ងៃជាប់គ្នា ដែលមានអ្នកចូលរួម Like, Comment និង Shared យ៉ាងច្រើន ដោយរូបភាពដែលបានបញ្ចេញនៅថ្ងៃទី ១ នោះបានបង្ហាញពីជ្រុងផ្នែកខាងលើ ខាងមុខ នៃទូរស័ព្ទដែលបានភ្ជាប់ជាមួយនឹង Screen Avengers និង រូបភាពថ្ងៃទី ២ បានបង្ហាញផ្នែកខាងលើ ខាងក្រោយ នៃទូរស័ព្ទវិញម្តង ដែលមាន Logo OPPO និង អក្សរ A ព័ទ្ធដោយរង្វង់តំណាងឱ្យប្រេនAvengers ដែលជាប្រភេទរឿងកំពុងពេញនិយមខ្លាំងរបស់ហូលីវូដ ទាំងបច្ចេកវិទ្យា និង រូបភាពច្នៃប្រឌិតដ៏ត្រជាក់ភ្នែកមកជាមួយឡើងប្លែកម៉ាកប់ស៊េរីតែម្តង ។
ឥលូវយើងសាកនាំគ្នាសង្កេតមើលរូបភាពទាំងពីរនោះទាំងអស់គ្នាមើល៍ ថាវាជាការពិត ឬ ជាការបោកបញ្ឆោតទៅ ! ព្រោះខ្ញុំបានមើលវាហើយ វាហាក់មានភាពស្រដៀងគ្នាទៅនឹងទូរស័ព្ទ F11 Pro ជាម៉ូឌែលចុងក្រោយ ដែលទើបតែដាក់លក់ចេញថ្មីៗនេះ ព្រោះថាវាមានកាមេរ៉ាបង្កប់ខ្លួននៅចំកណ្តាលដូចគ្នា ហើយផ្នែកខាងក្រោយមានកាមេរ៉ាភ្លោះដូចគ្នា និង Flash LED ដូចគ្នា ប៉ុន្តែនៅពីលើ Flash LED នោះ វាបែរជាមាន Logo Avengers ទៅវិញ ដែលចង់បង្ហាញពីប្រេន Avengersឡើងញាក់សាច់តែម្តង ។ ហើយបើនិយាយពីការលាយពណ៌ និង ការរចនាវិញ ឡើង High ហ្មងកនយើងអើយ ។
អ្នកទាំងអស់គ្នាមានឆ្ងល់ដូចខ្ញុំអត់ ? ហេតុអ្វីបានជា Page OPPO បញ្ចេញរូបភាពបែបហ្នឹង ? តិចលោមានទូរស័ព្ទ Avengers មែនទៅ ! តែវាអាចមិនមែនជាការពិតដែរ តិចលោគេគ្រាន់តែ Design ចេញមកដើម្បីបោកបញ្ឆោតយើងទេដឹង ! ប៉ុន្តែបើមានមែននោះ ហាហាហាហា ច្បាស់ជាមិនរួចពីកណ្តាប់ដៃគ្នាយើងទេ ព្រោះ Fan ផ្កាប់មុខរបស់ Avengers ច្រើនណាស់ ដែលកំពុងរង់ចាំតែដល់ថ្ងៃទៅមើលកុនរឿង Avengers តែប៉ុណ្ណោះ បើបានមើលកុន Avengers ហើយ បានកាន់ទូរស័ព្ទ Avengers ហ្នឹងទៀត គឺថាអស់ទាស់តែម្តង ។
យោងតាមការស្រាវជ្រាវរបស់យើងខ្ញុំតាមរយៈព័ត៌មានបរទេសនានាឃើញថា វាពិតជាមានព័ត៌មានបែកធ្លាយជារូបភាពស្រដៀងគ្នានេះដែរ ទំនងដូចជាម៉ូឌែលទូរស័ព្ទថ្មីរបស់ OPPO ដែលមានទំនាក់ទំនងជាមួយនឹងប្រេន Avengers តែមិនដឹងថាវានោះមានឈ្មោះអ្វីឱ្យពិតប្រាកដទៅហ្ន៎ ! បើលោកអ្នកចង់ដឹងច្បាស់ លោកអ្នកអាចចូលទៅកាន់ Page ផ្លូវការរបស់ OPPO តាមរយៈ Link ដែលភ្ជាប់មកនេះ ៖