រញ្ជួយអ៊ីអនម៉ល ដោយសារតែការហ្សូមរបស់ Huawei P30 ស៊េរី និង លោក នីកូ !
ភ្នំពេញ, ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១៩ ៖ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធី P30 Series First Sale ដ៏កក្រើកដោយមានអ្នកចូលរួមយ៉ាងច្រើនកុះកររយ:ពេលបីថ្ងៃជាប់គ្នាចាប់ពីថ្ងៃ ៥ ដល់ ៧ ខែមេសា នៅផ្សារទំនើបអ៊ីអន ១ ដើម្បីដាក់តាំងបង្ហាញ និង ឲ្យអតិថិជនធ្វើការតេស្តសាកល្បងប្រើ កំពូលស្មាតហ្វូន P30 ស៊េរីដែលល្បីថាហ្សូមដល់ឋានព្រះច័ន្ទ និង ជាស៊ុបភើកាមេរ៉ាហ្វូន ។ លើសពីនេះទៅទៀត លោក នីកូ ដែលជាឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុន Huawei ក្រុមរាំ OMG កញ្ញា ប៉ាច គីមមួយ និង តារាកិត្តិយសជាច្រើនទៀត បានចូលមកអង្រួនកម្មវិធីឲ្យកាន់តែសប្បាយរីករាយជាមួយការសម្តែងពិសេសៗជាច្រើន ។
មានអតិថិជនជាច្រើនដែលបានមកតេស្តសាកល្បងប្រើកំពូលស្មាតហ្វូននេះ និង មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹកស្មានមិនដល់ពីសមត្ថភាពក្នុងការហ្សូម ការថតរូប ការថតវីដេអូផ្សេងៗ ព្រមទាំងសរសើរមិនដាច់ពីមាត់ ថែមទាំងបានកុម្ម៉ង់ទិញទៀតផង ។ ក្រៅពីការតេស្តសាកល្បងប្រើ អ្នកចូលរួមទាំងអស់ក៏បានឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដោយគ្រាន់តែចូលរួមលេងហ្គេមងាយៗសប្បាយៗ ក្នុងកម្មវិធី ។ រីឯអតិថិជន P30 ស៊េរីទាំងអស់ដែលបានចូលរួម ក៏ទទួលបានកាដូបន្ថែមជាច្រើនដូចជា នាឡិកា Band 3, Power Band6700 mAh និង អាវយឹតឥតគិតថ្លៃផងដែរ ។
ក្រៅពីកម្មវិធី P30 Series First Sale ក្រុមហ៊ុន Huawei ក៏បានធ្វើពិធីសម្ពោធ Huawei Concept Store ថ្មីនៅផ្សារទំនើប អ៊ីអនម៉ល ជាន់ទីមួយ ដែលជាការសហការជាមួយនិងក្រុមហ៊ុន Nojimaផងដែរ ។
គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូន P30 ស៊េរី បានបំពាក់ដោយស៊ុបភើកាមេរ៉ា Leica 4 គ្រាប់ ដំបូងគេបង្អស់ក្នុងពិភពលោកដែលមានសមត្ថភាពក្នុងការផ្តិតយករូបភាពយ៉ាងល្អឥតខ្ចោះបំផុតមិនធ្លាប់មានជាមួយកាមេរ៉ាក្រោយទំហំ 40MP ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-WideAngle កាមេរ៉ា Telephoto ទំហំ 8MP និង កាមេរ៉ា Huawei TOF ។ ជាមួយបច្ចេកវិទ្យាថ្មីបំផុត Periscope នៅលើឡែន SuperZoom កំពូលកាមេរ៉ានៅលើស៊ូភើស្មាតហ្វូននេះមានសមត្ថភាពអាចហ្សូមបែប Optical បាន 5X, Hybrid ហ្សូមបាន 10X និង Digital ហ្សូមបានរហូតដល់ 50X ហ្សូមបានដល់ឋានព្រះច័ន្ទ ។
ស៊ុបភើកាមេរ៉ារបស់កំពូលស្មាតហ្វូន P30 ស៊េរីមានសមត្ថភាពអស្ចារ្យខុសប្លែកពីកំពូលស្មាតហ្វូនដទៃដូចជា ៖
- ផ្តិតយករូបភាពច្បាស់គ្មានគូប្រៀបដូចឃើញផ្ទាល់ និង ភ្នែកនៅពេលយប់ដោយកម្រិត ISO ខ្ពស់សូម្បីតែក្នុងទីងងឹត មិនសូវមានពន្លឺជាមួយបច្ចេកវិទ្យា Super Sensing Leica ។
- ផ្តិតយករូបភាពកាន់តែដិតច្បាស់យកផ្ទៃក្រោយព្រាល ពន្លឺភ្លើង Bokeh ដែលជាស្រមោលភ្លើងជាប់គ្នា ឫច្បាស់កន្លែងណាមួយក៏បានជាមួយកាមេរ៉ា TOF ចាប់ប្លង់ ។
- កាមេរ៉ាស៊ែលហ្វីទំហំ 32MP អាចស្គាល់មុខរបស់អ្នក និង ជួយបន្ថែមពន្លឺកាត់បន្ថយនូវកម្រិតមិនច្បាស់ព្រិលក្នុងរូបថតដែលអតិថិជនភាគច្រើនចង់បានពេលថតរូបសែលហ្វីម្តងៗសូម្បីតែក្នុងស្ថានភាពទីងងឹតឫកម្មវិធីជប់លៀងផ្សេងៗពេលយប់ ។
- ថតវីដេអូពីរប្លង់ថតនៅលើអេក្រង់តែមួយដំណាលគ្នាអាចឲ្យអ្នកឃើញប្លង់បានពីចំងាយនិងមើលកៀក ។
ថ្មីៗនេះកំពូលស្មាតហ្វូន P30 Pro ក៏ទទួលបានពានរង្វាន់ Best Photo Smartphone ពី TIPA ជាកំពូលស្មាតហ្វូនដែលថតរូបបានល្អបំផុតប្រចាំឆ្នាំ និង ទំលាក់កំពូលស្មាតហ្វូនដទៃដោយទទួលបានតំណែងជើងឯកកំពូលក្នុងតារាង DxOMark ដោយទទួលបាន ១១២ ពិន្ទុ ។
កំពូលស្មាតហ្វូន P30 Pro តម្លៃ $899 ចំណែកឯ P30 តម្លៃ $669 ថែមនាឡិកា Huawei Band 3 កាលីបទាន់សម័យជញ្ជីងសុខភាព Huawei Body Fat Scale ឥតគិតថ្លៃ និង កាដូជាច្រើនទៀត ។ ចំណែកឯ P30 Lite តម្លៃត្រឹមតែ $399 ថែម Bluethooth speaker និង កាដូជាច្រើនទៀត ថែមទាំងមានឱកាសឈ្នះរថយន្ត Mazda 2 ផងដែរ ៕