ពេជ្រ សោភា បង្កបរិយាកាសឱ្យ «ផ្ទះលង្គង៍» កាន់តែកក្រើក នៅក្នុងព្រឹត្តិការណ៍ «មរតកទាំង ៥» (វីដេអូ)
នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៩ នេះ ជាថ្ងៃចុងក្រោយហើយនៃព្រឹត្តិការណ៍ពិព័រណ៍ទេពកោសល្យ និង ស្នាដៃលើកទី ៥ ក្រោមប្រធានបទ «មរតកទាំង ៥» នៅសាលកវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដោយមានមហាជនចូលរួមយ៉ាងច្រើនកុះករបង្កើនបរិយាកាសឱ្យកាន់តែអ៊ូអរ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត អ្នកនាង ពេជ្រ សោភា ដែលជាកំពូលតារាចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ក៏បានទៅចូលរួមកម្មវិធីនេះ និង បានបង្ហាញវត្តមាននៅនឹង «ផ្ទះលង្គង៍» ដែលធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ក្នុងការបង្ហាញវត្តមាននោះដែរ អ្នកនាង ពេជ្រ សោភា បានរំលេចខ្លួនយ៉ាងសមសួនជាមួយម៉ូដសម្លៀកបំពាក់បែបក្រមាខ្មែរ ហើយអ្នកនាងក៏បានបង្ហើរសំនៀងយ៉ាងពីរោះ និង ធ្វើឱ្យអ្នកទៅចូលរួមបានរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ។
ជាមួយឱកាសក៏កក្រើកនេះ កំពូលតារាចម្រៀង ពេជ្រ សោភា ក៏បានបង្ហាញពីផលិតផលទឹកអប់ «លង្គង៍» (Longue) ដែលបង្កើតឡើងដោយកូនខ្មែរ ផលិតនៅប្រទេសបារាំង និង កំពុងបើក Pre-Order ក្នុងតម្លៃពិសេសត្រឹមតែ ២៩.៩៩ ដុល្លារប៉ុណ្ណោះក្នុងមួយប្រអប់ ។ «លង្គង៍» គឺជាទឹកអប់មួយប្រភេទដែលទើបតែបង្ហាញវត្តមាននៅកម្ពុជាលើកដំបូង ជាមួយរូបរាងដបបែបថ្មី ជាពិសេសនោះ គឺក្លិនដ៏ទាក់ទាញ និង ក្រអូបឈ្ងុយឈ្ងុបពីខ្លឹមច័ន្ទក្រឹស្នា ៕