កាន់តែខ្លាំង និង អស្ចារ្យ ! Galaxy S10 | S10+ មានសមត្ថភាពរួមជាមួយចំណុចពិសេសមិនធម្មតាឡើយ
ភ្នំពេញ, ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១៩ ៖ ដូចយើងដឹងហើយថាសែស្រឡាយត្រកូល S ជំនាន់ទី 10 របស់ សាមសុង កំពុងតែធ្វើឱ្យអ្នកប្រើប្រាស់ស្ទើរតែទាំងអស់លង់ចិត្តស្រឡាញ់ និង ដកចិត្តមិនបានឡើយជាមួយនឹងចំណុចពិសេសៗ និង លក្ខណៈសម្បត្តិផ្សេងៗទៀតដែលស្មាតហ្វូនដទៃមិនមាន និង មិនអាចធ្វើបាន ។
មកទល់ពេលនេះក្រុមហ៊ុន សាមសុង បានធ្វើឱ្យទីផ្សារក្នុងពិភពលោកមានការភ្ញាក់ផ្អើល និង កោតសរសើរមិនដាច់ពីមាត់ដោយ សាមសុង បានធ្វើការផ្តល់ជូនចំណុចជាច្រើនត្រូវចិត្តអ្នកប្រើប្រាស់ទាំងអស់បានយ៉ាងល្អឥតខ្ចោះ ! អ្វីដែលពិសេសម្រាប់ម៉ូដែល Galaxy S10|S10+ គឺវាមានរាងដ៏គួរឱ្យទាក់ទាញ ស្តើង ស្រាល ងាយស្រួលចាប់កាន់ពេញដៃល្អក្នុងការប្រើប្រាស់ជាមួយអេក្រង់ 6.1 អ៊ីង និង 6.4 អ៊ីញ ប្រភេទ Infinity-O Dynamic AMOLED Display ក្នុងកម្រិតបង្ហាញរូបភាព QHD+ មាន Aspect Ratio 19:9 ជាពិសេសត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យា HDR 10+ ទៀតផង ! ពិតជាអស្ចារ្ យ! ពិតជាឡូយ ! ។
តើមានអ្នកណាខ្លះដែលមិនលង់ចិត្តជាមួយអេក្រង់ដ៏ល្អឥតខ្ចោះប្រភេទនេះនោះ ? យើងអាចនិយាយបានយ៉ាងច្បាស់ថា Galaxy S10 ជាកំពូលស្មាតហ្វូនដែលមានអេក្រង់កប់កំពូលមួយដែលអាចផ្តល់ពណ៌ និង ពន្លឺបានយ៉ាងល្អព្រមទាំងមានសមត្ថភាពរក្សាគុណភាពបានល្អនៅគ្រប់កាលៈទេសៈ ។ បើយើងនិយាយពីរន្ធបំពងសំឡេងអាចធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់មិនអាចដកដៃចេញពីវាបានឡើយមិនថាការទស្សនាវីដេអូ ស្តាប់តន្ត្រី ឬលេងហ្គេមនោះទេ ! បើនិយាយពីកាមេរ៉ាមុខអាចឱ្យអ្នកថតវីដេអូបានរហូតដល់កម្រិត 4K ! ជាពិសេសអ្នកអាច Selfie បានច្បាស់ល្អជាមួយនឹងមុខងារជំនួយមួយចំនួនដូចជា Live Focus, Beauty, filter, និង AR emoji សម្រាប់ថតរូបថ្លុកកាន់តែស្រស់ស្អាត និង ទាក់ទាញជាងមុនច្រើន ! សម្រាប់កាមេរ៉ាខាងក្រោយវិញគឺមានចំនួន 3 គ្រាប់ហើយយើងអាចនិយាយបានថាវាពិបាកនឹងរកគូប្រៀបជាមួយខ្លាំងណាស់ ! ដូច្នេះហើយចំណុចដ៏ពិសេសៗទាំងអស់នេះគឺវាពិតជាស័ក្តិសម និង ល្អគ្រប់គ្រាន់ក្នុងការធ្វើឱ្យ Samsung Galaxy S10 អាចស្ថិតក្នុងតំណែងជាស្មាតហ្វូនលំដាប់កំពូលប្រចាំឆ្នាំ ២០១៩ បាន ។
បើចង់ដឹងច្បាស់ថាតើ Galaxy S10|S10+មានចំណុចពិសេសៗអ្វីបន្ថែមទៀតនោះសូមមកមើលទាំងអស់គ្នា ៖
* Samsung Galaxy S10
– មានរាងស្តើងជាងមុន ស្រាលជាងមុន និង ធន់ជាងមុនជាមួយនឹងអេក្រង់ប្រភេទ Gorilla Glass ជំនាន់ទី 6 ដំបូងគេ ។
– ប្រើប្រព័ន្ធប្រតិបត្តិការដោយ Android Pie និង ស្រោបដោយ One UI ។
– បំពាក់អេក្រង់ Infinity-O Display: ទំហំអេក្រង់ 6.1 អ៊ីងជាមួយនឹង Dynamic AMOLED និង មើលឃើញច្បាស់ល្អបើទោះជាស្ថិតក្រោមពន្លឺថ្ងៃបែបណាក៏ដោយ ។
– Blue Light Protection: អាចកាត់បន្ថយពន្លឺពណ៌ខៀវមិនឱ្យប៉ះពាល់ដល់ភ្នែករបស់អ្នកបានរហូតដល់ 42 % ! ដូច្នេះទោះប្រើពេល យប់ ឬយូរយ៉ាងណាក៏នៅតែមានសុវត្ថិភាពដល់កែវភ្នែករបស់លោកអ្នកជានិច្ច ។
– បំពាក់អាវក្រោះការពារទឹក និង ធូលី IP68 ។
– មានរន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំឡេង AKG បែប Surround Sound ឮច្បាស់ល្អ ។
– បំពាក់ឈីប Exynos9800 ជំនាន់ចុងក្រោយ ។
– អង្គចងចាំ 8 GB និង អង្គផ្ទុក 128 GB ឡើងទៅ ។
– កាមេរ៉ាមុខ 10 MP ។
– កាមេរ៉ាក្រោយ (លំដាប់អាជីព) ចំនួន 3 គ្រាប់៖ ទំហំ 12MP (wide angle/ 77 ដឺក្រេ) + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ) អាចថតបានគ្រប់ប្លង់ដែលចង់បានយ៉ាងល្អឥតខ្ចោះទាំងប្លង់លាត ប្លង់ធម្មតា និង ប្លង់ព្រាលខាងក្រោយក៏បាន ។
– ថាមពលថ្ម 3400mAh, USB Charge ឬ Wireless Charge ។
– Wireless PowerShare2.0: ជាបច្ចេកវិទ្យាដំបូងគេបង្អស់ដែលអាចបញ្ចូលថ្មទៅឱ្យស្មាតហ្វូនដែលមានប្រព័ន្ធសាកថ្មគ្មានខ្សែដទៃទៀត ឬ Galaxy Buds ឬ Galaxy Watch បានដោយគ្រាន់តែដាក់ខ្នងទល់ខ្នងជាការស្រេច ។
– Ultrasonic Fingerprint: សម្រាប់ស្កេនម្រាមដៃដោះសោរនៅលើអេក្រង់ផ្ទាល់តែម្តងដោយប្រើប្រព័ន្ធ Vault-like security លឿន និង មានសុវត្ថិភាពខ្ពស់លើសស្មាតហ្វូនដទៃទៀតដោយធ្វើការបែងចែកយ៉ាងច្បាស់រវាងក្រយ៉ៅដៃ 3D និង 2D ក្លែងក្លាយ ។ មានន័យថាបើទោះបីជានរណាម្នាក់មានស្នាមក្រយ៉ៅដៃរបស់ម្ចាស់ក៏មិនអាចធ្វើការដោះសោរ ឬចូលទៅកាន់ទូរស័ព្ទបានឡើយ ។
– Super Steady Video: អាចថត វីដេអូ បាននឹងល្អគ្រប់ស្ថានភាពបានយ៉ាងច្បាស់ ។
– Photo Suggestion: ជាមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ទាំងអស់អាចថតផ្តិតយករូបភាព និង គ្រប់ប្លង់ដែលអ្នកត្រូវការបានយ៉ាងល្អឥតខ្ចោះដូចជាងថតជំនាញ លំដាប់អាជីពផងដែរ ! ។
** Samsung Galaxy S10+
– រាងស្តើងជាងមុន ស្រាលជាងមុន និង ធន់ជាងមុនជាមួយនឹងអេក្រង់ប្រភេទ Gorilla Glass ជំនាន់ទី ៦ ។
– ប្រើ Android Pie និង ស្រោបដោយ One UI ។
– បំពាក់អេក្រង់ Infinity-O Display: ទំហំអេក្រង់លាតធំកាន់តែភ្លឺច្បាស់ត្រជាក់ភ្នែកល្អ និង ស័ក្តិសមបំផុតសម្រាប់ទស្សនា វីដេអូ និង លេងហ្គេម ជាមួយនឹង Dynamic AMOLED 6.4 អ៊ីញ កោងស្អាត និង មើលឃើញច្បាស់ល្អបើទោះជាស្ថិតក្រោមពន្លឺថ្ងៃបែបណាក៏ដោយ និង អាចបង្ហាញ វីដេអូក្នុងកម្រិត QHD+ និង កម្រិត Aspect Ratio 19:9 ។
– Blue Light Protection: អាចកាត់បន្ថយពន្លឺពណ៌ខៀវដែលអាចប៉ះពាល់ដល់ភ្នែករបស់អ្នកបានរហូតដល់ 42 % ! ដូច្នេះទោះប្រើពេលយប់ ឬយូរយ៉ាងណាក៏នៅតែមានសុវត្ថិភាពដល់កែវភ្នែករបស់លោកអ្នក ។
– បំពាក់ប្រព័ន្ធការពារទឹក និង ធូលី IP68 ។
– មានរន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំឡេង AKG បែប Surround Sound ឮច្បាស់ល្អអាចធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់មានអារម្មណ៍ដូចនឹងស្ថានភាពពិតៗជាពិសេសពេលទស្សនាវីដេអូ និង លេងហ្គេមជាដើម ។
– បំពាក់ Exynos9800 ជំនាន់ចុងក្រោយបំផុត ។
– អង្គចងចាំ 8GB និង អង្គផ្ទុក 128 GB| 512GB អាចបន្ថែមក្រៅបានរហូតដល់ 512GB ។
– កាមេរ៉ាមុខ 2 គ្រាប់ភ្លោះ ៖ ទំហំ10MP និង មួយគ្រាប់ទៀត 8MP ប្រភេទ សេនស័រ RGB Depth Len ។
– កាមេរ៉ាក្រោយ 3 គ្រាប់ (លំដាប់អាជីព)៖ ទំហំ 12MP (wide angle/ 77 ដឺក្រេ) + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ) អាចថតបានគ្រប់ប្លង់ដែលចង់បានយ៉ាងល្អឥតខ្ចោះទាំងប្លង់លាត ប្លង់ធម្មតា និង ប្លង់ព្រាលខាងក្រោយក៏បាន ។
– ថាមពលថ្ម 4100mAh, USB Charge ឬ Wireless Charge: លឿនជាងមុន និង ខ្លាំងជាងមុន ។
– Wireless PowerShare2.0: ជាបច្ចេកវិទ្យាដំបូងគេដែលអាចបញ្ចូលថ្មទៅឱ្យស្មាតហ្វូនដែលមានប្រព័ន្ធសាកថ្មគ្មានខ្សែដទៃទៀត ឬ Galaxy Buds ឬ Galaxy Watch បានដោយមិនបាច់សាកថ្មតាមខ្សែគ្រាន់តែខ្នងទល់ខ្នងជាការស្រេច ។
– Ultrasonic Fingerprint: សម្រាប់ស្កេនម្រាមដៃដោះសោរនៅលើអេក្រង់ផ្ទាល់តែម្តងដោយប្រើប្រព័ន្ធ Vault-like security លឿន និង មានសុវត្ថិភាពខ្ពស់លើសស្មាតហ្វូនដទៃទៀតដោយធ្វើការបែងចែកយ៉ាងច្បាស់រវាងក្រយ៉ៅដៃ 3D និង 2D ក្លែងក្លាយ ។ មានន័យថាបើទោះបីជានរណាម្នាក់មានស្នាមក្រយ៉ៅដៃរបស់ម្ចាស់ក៏មិនអាចធ្វើការដោះសោរ ឬចូលទៅកាន់ទូរស័ព្ទបានឡើយ ! ។
– Super Steady Video: អាចថត វីដេអូ បាននឹងគ្រប់ស្ថានភាពបានយ៉ាងច្បាស់ និង មិនមានញ័រឡើយ ។
– Photo Suggestion: ជាមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ទាំងអស់អាចថតផ្តិតយករូបភាព និង គ្រប់ប្លង់បានយ៉ាងល្អឥតខ្ចោះដូចជាងថតជំនាញជាមួយនឹងការបំពាក់ប្រភេទកាមេរ៉ាលំដាប់អាជីព ។
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និង ដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ៕