ម៉ូតូ Honda BeAT ស៊េរីថ្មី SPORTY ADVANCED សម្ពោធដាក់លក់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ !
រាជធានីភ្នំពេញ ៖ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិត និង តំឡើងម៉ូតូម៉ាក ហុងដា និង ជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការម៉ូតូម៉ាក Honda BeAT ស៊េរីថ្មីនៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមការចូលរួមជាកិតិ្តយសពីថ្នាក់ដឹកនាំក្រុមហ៊ុន អិន ស៊ី អិច ដៃគូអាជីវកម្ម និង អ្នកសារព័ត៌មានមកពីស្ថាប័ននានា ។
ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនរបស់ខ្លួន ជាពិសេសសម្រាប់យុវវ័យ ម៉ូតូ Honda BeAT ស៊េរីថ្មីនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើប និង រូបរាងតូចច្រឡឹងផ្ដល់ភាពរហ័សរហួន រួមជាមួយពណ៌ដ៏ទាន់សម័យ និង ពេញនិយមចំនួន ៣ ពណ៌សម្រាប់ជ្រើស រើសដូចជាពណ៌ខៀវ ពណ៌ក្រហម និង ពណ៌ផ្កាឈូក ដើម្បីនាំលោកអ្នកទៅដល់គោលដៅដោយសុវត្ថិភាព ឈ្នះរាល់ឧបសគ្គប្រចាំថ្ងៃ និងធ្វើឲ្យជីវិតពោរពេញដោយភាពរីករាយ ។
ម៉ូតូ Honda BeAT ស៊េរីថ្មី មានលក្ខណៈពិសេសជាច្រើនដូចជា ៖
- New Sporty Advanced Sticker: តែមថ្មី ! បែប SPORTY ADVANCED ដ៏មុតស្រួច និង ឈានមុខគេ ។
- Headlight: ចង្កៀងមុខភ្លឺច្បាស់ល្អលើគ្រប់ដងវិថី ព្រមជាមួយការរចនាដ៏រស់រវើក ។
- Parking Brake Lock: មានទំនុកចិត្តរាល់ពេលដែលចតម៉ូតូដោយហ្វ្រាំងដៃ ការពារម៉ូតូមិនឲ្យរអិលដោយយថាហេតុ ។
- Tail Light: ភ្លើងក្រោយបញ្ចេញពន្លឺបានច្បាស់ល្អប្រកបដោយសុវត្ថិភាព ។
- Big U-Box: ឃ្លុបដាក់សម្ភារក្រោមកែបទំហំ ៨ លីត្រ រឹតតែពេញចិត្ត ។
- Side-Stand Switch: នៅពេលដែលដាក់ជន្ទល់ម៉ាស៊ីនម៉ូតូបញ្ឈប់ដោយស្វ័យប្រវត្តិ បង្កើនភាពកក់ក្តៅ និង សុវត្ថិភាពទ្វេដង ។
- Combined Digital Meter + Eco Indicator: កុងទ័របែបឌីជីថលទាន់សម័យ និង មាន Eco Indicator ជាមុខងារផ្តល់ដំណឹងប្រសិនបើអ្នកបើកបរ ប្រើល្បឿនថេរដើម្បីប្រសិទ្ធភាពសន្សំសំចៃប្រេងបានល្អ ។
- Secure Key Shutter: សោបំពាក់ដោយសន្ទះការពារដែលមានសុវត្ថិភាពខ្ពស់ ។
- Tubeless Tire and Wheel Design: ប្រភេទកង់មិនប្រើពោះវៀន ធន់ក្នុងការប្រើប្រាស់ និង សុវត្ថិភាពខ្ពស់ក្នុងពេលបើកបរ ។
- ACG Starter: ជាបច្ចេកវិទ្យាទំនើបបញ្ឆេះម៉ាស៊ីនដោយគ្មានសំឡេង និង រំញ័រ ។
- Combi Brake System: ជាប្រព័ន្ធហ្វ្រាំងផ្គួបដែលមានសុវត្ថិភាពខ្ពស់ ដំណើរការអមគ្នាទាំងកង់មុខ និង កង់ក្រោយជួយបញ្ឈប់ម៉ូតូបានយ៉ាងស្រួលប្រកបដោយសុវត្តិភាព ។
- Idling StopSystem: ជាបច្ចេកវិទ្យាដែលផ្អាកដំណើរការម៉ាស៊ីនបណ្តោះអាសន្តនៅពេលទោចក្រយានយន្តឈប់ចំនួន ៣ វិនាទី និង គ្រាន់តែមួលហ្គែម៉ាស៊ីននឹងដំណើរការដោយស្វ័យប្រវត្តិ ជួយសន្សំសំចៃប្រេងសាំង និង ថវិកា ។
- Top Fuel Consumption: សន្សំសំចៃប្រេងឥន្ធនៈខ្ពស់ដល់ទៅ ៥ គីឡូម៉ែត្រ/លីត្រ ជាមួយបច្ចេកវិទ្យា [eSP] ដែលផ្អែកលើការអនុម័ត និង ការសាកល្បងរបស់ស្តង់ដាហុងដាសកលលោកប្រសិនបើ បើកបច្ចេកវិទ្យាផ្អាកដំណើរការម៉ាស៊ីនបណ្តោះអាសន្ត [Idling Stop System] និង ការបើកបរតាមស្តង់ដារដែលធ្វើឲ្យភ្លើងបៃតង [Eco Indicator] ភ្លឺច្បាស់ ១០០% សម្រាប់ប្រសិទ្ធភាពប្រេងល្អបំផុត ។
- Smart Technology: កម្លាំងខ្លាំងដោយបណ្តុំបច្ចេកវិទ្យាទំនើប ជំនះរាល់ឧបសគ្គគ្រប់ទីកន្លែង ជាមួយម៉ាស៊ីនប្រកបដោយប្រសិទ្ធិភាព ។
- Combi Brake: ប្រព័ន្ធហ្រ្វាំងផ្គួនគួរជាទីទុកចិត្ត ទំនើប និង ផ្តល់សុវត្ថិភាពខ្ពស់ ។
- Idling Stop System: សន្សំសំចៃប្រេងសាំង និង ថវិកា ដោយបច្ចេកវិទ្យាបញ្ឈប់ និង ចាប់ផ្តើមម៉ាស៊ីនដោយស្វ័យប្រវត្តិ ។
- PGM-FI: បច្ចេកវិទ្យាដ៏ទាន់សម័យពីប្រទេសជប៉ុន PGM-FI (Programmed Fuel Injection) ដែលផ្តល់អត្ថប្រយោជន៌ដូចជា ៖
- HIGHER PERFORMANCE: ធ្វើឱ្យម៉ាស៊ីនមានចំហេះសព្វ និង ប្រសិទ្ធភាពខ្ពស់ ។
- EFFICIENT FUEL CONSUMPTION: បច្ចេកវិទ្យាសន្សំសំចៃប្រេងសាំងបានខ្ពស់ ។
- LOWER EMISSION&ENVIRONMENT FRIENDLY: កម្រិតបញ្ចេញជាតិពុលទាប ដែលគិតគូរពីផលប៉ះពាល់ដល់បរិស្ថាន ។
គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៩ នេះតទៅ ។ លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬចូលទៅកាន់គេហទំព័រ www.ncxhonda.com.kh ៕