ទឹកអប់ «លង្គង៍» ចូលរួមលើកស្ទួយតម្លៃសិល្បៈវប្បធម៌ តាមរយៈកម្មវិធី «មរតកទាំង ៥» !
បច្ចុប្បន្ននេះ គេសង្កេតឃើញសិល្បៈវប្បធម៌បុរាណ មិនសូវមានការចាប់អារម្មណ៍ខ្ពស់ប៉ុន្មានទេពីយុវវ័យ ជាក់ស្តែងសិល្បៈហត្ថកម្មត្បាញដោយដៃ ដូចជា ក្រមា ជាដើម ដែលធ្វើឱ្យពួកគេស្ទើរតែលែងស្គាល់ពីហត្ថកម្មត្បាញនេះ ទាំងដែលវាជាសម្បត្តិមរតកដូនតាបានបន្សល់ទុកឱ្យ ។
ឆ្លៀតក្នុងព្រឹត្តិការណ៍ ពិព័រណ៌ទេពកោសល្យ និង ស្នាដៃលើកទី ៥ ក្រោមប្រធានបទ «មរតកទាំង ៥» របស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានរៀបចំឡើងនៅថ្ងៃទី ៦, ៧ និង ៨ ខែមេសា ឆ្នាំ ២០១៩ នេះ ទឹកអប់ «លង្គង៍» (Longue) ក៏បានឈរជាអ្នកឧបត្ថម្ភធំមួយ (Gold Sponsor) នៅក្នុងព្រឹត្តិការណ៍នេះ ដើម្បីចូលរួមចំណែកលើកស្ទួយផ្ដល់តម្លៃដល់សិល្បៈវប្បធម៌ ពិសេសសិល្បៈផ្នែកហត្ថកម្មត្បាញដោយដៃរបស់ខ្មែរនេះ តាមរយៈគំនិតច្នៃប្រឌិតយកក្រមាខ្មែរទៅច្នៃលើសម្លៀកបំពាក់បែបបារាំង បង្ហាញឱ្យបរទេសស្គាល់ពីកេរមរតកដូនតាយើងនៅលើឆាកអន្តរជាតិ ។
លើសពីការជួយជំរុញ លើកស្ទួយ និង ផ្ដល់តម្លៃទៅលើសិល្បៈវប្បធម៌របស់ខ្មែរយើងឱ្យកាន់តែផុសផុលឡើងនោះ ទឹកអប់ «លង្គង៍» ក៏បានយកចិត្តទុកដាក់ខ្លាំងដោយចូលរួមឧបត្ថម្ភទៅលើចាស់ព្រឹទ្ធាចារ្យ គ្រូបង្រៀនចូលនិវត្តន៍ និង កំពុងខ្វះខាតផ្នែកជីវភាពផងដែរ ។
មួយវិញទៀត បើងាកទៅមើលកំពូលតារាចម្រៀង ពេជ្រ សោភា ដូចប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងរូបនេះមិនមានប្រវត្តិកើតក្នុងត្រកូលជាកូនអ្នកមាន និង សិក្សាបានខ្ពង់ខ្ពស់នោះទេ តែដោយកំពូលតារាចម្រៀងស្រីរូបនេះមានចិត្តស្រឡាញ់ និង គាំទ្រសិល្បៈវប្បធម៌ខ្លាំងដូចគ្នា ទើបទឹកអប់ «លង្គង៍» បានជ្រើសរើសនាងធ្វើជាអ្នកតំណាងឱ្យផលិតផលរបស់ខ្លួន ដើម្បីមានឱកាសសហការគ្នាចូលរួមក្នុងសកម្មភាពទាំងនោះតែម្តង ៕