ចេញហើយៗ ! បទ «ញ៉ាំញ៉ាំ» របស់ចែភា Feat. ឆេង ប្រសិទ្ធ រាំសប្បាយកប់ ! (វីដេអូ)
តោះៗ ! នរណាគេខ្លះដែលបានទន្ទឹងរង់ចាំរាំក្បាច់ និង ទស្សនា full version បទ «ញ៉ាំញ៉ាំ» របស់កញ្ញា ពេជ្រ សោភា ជាមួយនឹងប្អូនប្រុស ឆេង ប្រសិទ្ធ អតីតបេក្ខជនកម្មវិធីប្រកួតចម្រៀងកុមារសម្រាប់ផលិតផលដុំស៊ុបខ្នររសជាតិសាច់ជ្រូកនោះ ? ឥឡូវនេះ MV នេះបានចេញជាផ្លូវការហើយដែលប្រិយមិត្តអាចទស្សនាបាននៅខាងក្រោម និង លើទំព័រ Facebook Knorr ផងដែរ !
ក្នុង MV របស់បទ «ញ៉ាំញ៉ាំ» ដែលច្រៀងដោយកំពូលតារាចម្រៀងពោរពេញដោយភាពច្នៃប្រឌិត និង ពូកែកំប្លែងក្រមិចក្រមើមកញ្ញា ពេជ្រ សោភា នេះក៏មានជាវត្ដមានរបស់ប្អូនប្រុស ឆេង ប្រសិទ្ធ ដែលបានបញ្ចេញក្បាច់រាំរូមគ្នាយ៉ាង cute គួរឲស្រលាញ់ទាំងពីរនាក់ទៅតាមចង្វាក់ភ្លេងដ៏ពីរោះ និង គួរឲចង់រាំតាម ។
ក្រៅពីក្បាច់រាំដ៏សប្បាយរីករាយបទ «ញ៉ាំញ៉ាំ» នេះរ៉ាយរ៉ាប់ពីមុខម្ហូបឆ្ងាញ់ៗដូចជាសម្លរស្ងោរល្ពៅ ស្ងោរត្រឡាច ស្ងោរម្រះ ស្ងោរស្ពៃ ជាច្រើនមុខព្រមទាំងបរិយាកាសរីករាយជុំគ្នាដ៏កក់ក្ដៅ និង មានសុភមង្គលបែបគ្រួសាររាល់ពេលទទួលទានអាហារដែលចម្អិនជាមួយនឹងដុំស៊ុបខ្នររសជាតិសាច់ជ្រូកហើយដែលគ្រាន់តែស្ដាប់ហើយកូរពោះឃ្លានចង់ញ៉ាំៗដែរតែម្ដង ។
កញ្ញា ពេជ្រ សោភា គឺជាតារាតំណាងផលិតផលគ្រឿងផ្សំខ្នរដែលជាប្រ៊េនអន្តរជាតិល្បីល្បាញទូទាំងពិភពលោកហើយដែលក៏ជាគ្រឿងផ្សំដ៏ចាំបាច់មួយសម្រាប់ស្រ្ដីមេផ្ទះគ្រប់រូបជួយឲគ្រប់មុខម្ហូបកាន់តែឈ្ងុយឆ្ងាញ់មានជាតិនេះក៏បានចូលរួមថតស្ប៉តពាណិជ្ជកម្មថ្មីរបស់ខ្នរជាមួយប្អូនប្រុស ឆេង ប្រសិទ្ធ និង ចាន់កញ្ញា អតីតបេក្ខជន Top 4 នៅក្នុងកម្មវីធីប្រកួតធ្វើម្ហូបដ៏ល្បីល្បាញមួយផងដែរដែលនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ ។ កុំភ្លេចចូលរូមរាំលេងយតាមចង្វាក់ «ញ៉ាំញ៉ាំ» នេះឲបានគ្រប់គ្នា ! ៕
សូមទស្សនា Full version នៅខាងក្រោមនេះ និង រង់ចាំទស្សនាស្ប៉តពាណិជ្ជកម្មដែលនឹងចាក់បញ្ចាំងតាមទូរទស្សន៍ទូទាំងប្រទេសក្នុងពេលឆាប់ៗនេះផងដែរ ! ៖