MILO ជំរុញឱ្យសិស្សសាលាកម្ពុជាមានរបៀបរស់នៅសកម្មជាងមុន និង ក្លាយជាជើងឯកដែលមានសុខភាពល្អ តាមរយៈកីឡា
ភ្នំពេញ, ថ្ងៃទី ៣ ខែមេសា ឆ្នាំ២០១៩ ៖ ក្រសួងអប់រំ យុវជន និង កីឡា (MoEYS) បានដាក់ចេញនូវ «ការប្រកួតសកម្មភាពកីឡាថ្នាក់ បឋមសិក្សាថ្នាក់ជាតិ» ដែលរួមមានកីឡា ៤ ប្រភេទដូចជា បាល់ទាត់, បាល់ទះ បាល់បោះ និង អត្តពលកម្ម សម្រាប់គ្រប់បណ្ដាខេត្ត និងរាជធានីភ្នំពេញ ។ សិស្សានុសិស្សចំនួន ៤,០០០ នាក់បានចូលរួមនៅក្នុងការប្រកួតដោយក្នុងនោះ មាន ១,០០០ នាក់ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលបានចាប់ផ្តើមធ្វើកាលពីថ្ងៃទី ២៩ ខែមីនា និង បញ្ចប់នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៩ ។
MILO ដែលជាស្លាកសញ្ញាភេសជ្ជៈដ៏ល្បីល្បាញរបស់ក្រុមហ៊ុន Nestlé បានសហការជាមួយក្រសួងអប់រំ យុវជន និង កីឡា នាំមកនូវការប្រកួតដល់សិស្សបឋមសិក្សានៅកម្ពុជាដោយស្របតាមការប្តេជ្ញាចិត្តរបស់ MILO ជំរុញឱ្យសិស្សសាលាកម្ពុជាមានរបៀបរស់នៅសកម្មជាងមុន ។ MILO ជឿជាក់ថា ការប្រកួតនេះនឹងជួយឱ្យកុមារទទួលជោគជ័យនៅក្នុងជីវិតតាមរយៈការយល់ដឹងពីគុណតម្លៃផ្ទាល់ខ្លួន និងភាពរីកចម្រើនខាងជំនាញសង្គម ។ ការចូលរួមរបស់ពួកគេស្របតាមបេសកកម្មរបស់ក្រុមហ៊ុន Nestle ក្នុងការបង្កើនគុណភាពនៃជីវិតនិង រួមចំណែកធ្វើឱ្យពួកគេមានអនាគតដែលមានសុខភាពល្អជាងមុន ។
លោកស្រី April Wong ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Nestle Cambodia ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖ «MILO បានគាំទ្រដល់សុខភាព និង អាហារូបត្ថម្ភរបស់កុមារនៅកម្ពុជាតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ។ ការឧបត្ថមនេះ គឺដើម្បីជំរុញឱ្យសិស្សសាលាកម្ពុជាមានរបៀបរស់នៅសកម្មជាងមុន និង ក្លាយជាជើងឯកដែលមានសុខភាពល្អ តាមរយៈកីឡា និង អាហាររូបត្ថម្ភដ៏ត្រឹមត្រូវ ។ លើសពីនេះ គោលបំណងរបស់យើង គឺធ្វើការជាមួយក្រសួងអប់រំ យុវជន និង កីឡា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃនៃការអប់រំកាយ និង កីឡា ដែលនាំមកនូវអត្ថប្រយោជន៍ដល់រាងកាយ និង ប្រាជ្ញាស្មារតី និង បង្រៀនបំណិនជីវិត ដែលរៀបចំឱ្យសិស្សសាលាទាំងអស់អាចទទួលបានភាពជោគជ័យ នៅពេលដែលពួកគេធំឡើង» ។
កីឡា ជួយឱ្យកុមារឈ្វេងយល់ពីសង្គម ដោយផ្ដល់គំរូល្អដល់ពួកគេ ដែលការសិក្សានៅសាលាមិនអាចធ្វើបាន ។ កីឡា ផ្តល់អត្ថប្រយោ ជន៍ដល់រាងកាយ ប្រាជ្ញាស្មារតី និង ការអភិវឌ្ឍជំនាញសង្គម ។ កីឡា ធ្វើឱ្យរាងកាយ ឆ្អឹង និង សាច់ដុំរឹងមាំ រក្សាទម្ងន់ និង កាត់បន្ថយហានិភ័យនៃបញ្ហាទាក់ទងនឹងសុខភាពដែលអាចវិវឌ្ឍន៍នៅពេលក្រោយនៅក្នុងជីវិតរបស់ពួកគេ ។ សកម្មភាពរាងកាយជួយឱ្យកុមារគេងលក់ស្រួល និង មានទស្សនវិស័យវិជ្ជមានអំពីជីវិត ។ កុមារដែលមានរាងកាយមាំមួន និង សុខភាពល្អ ជាក្មេងដែលមិនងាយបាក់ចិត្តមានភាពវៀងវៃ និង មានទំនោរទទួលបានជោគជ័យជាងក្មេងធម្មតា ។
ឯកឧត្តម អ៊ុក សិទ្ធិជាតិ នៃក្រសួងអប់រំ យុវជន និង កីឡា បានមានប្រសាសន៍ថា៖ «យើងជឿជាក់ថា កុមារអាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីគុណតម្លៃដែលពួកគេបានរៀនពីកីឡាដូចជា ការគោរពខ្លួនឯង, ការតស៊ូ, ការគោរពវិន័យ, ការធ្វើការងារជាក្រុម និង ការចេះបន្ទាបខ្លួន ។ យើងមានទំនុកចិត្តថា ការប្រកួតនេះនឹងជំរុញឱ្យពួកគេលូតលាស់ធំធាត់ជាមួយនឹងកីឡា ហើយយើងសូមអរគុណដល់ MILO សម្រាប់ការគាំទ្រ» ។
កុមារដែលទទួលបានជ័យលាភីមួយរូប បានមានមតិតំណាងឱ្យកុមារដទៃទៀត ដោយនិយាយថា៖ «ក្នុងនាមជាជ័យលាភី យើងមានអារម្មណ៍រំភើបយ៉ាងខ្លាំងដែលមានវត្តមាននៅទីនេះ និង បានរៀនសូត្រពីការប្រកួតប្រជែង ។ យើងមានអារម្មណ៍ថាមានសម្ពាធដោយសារតែមានកីឡាករល្អៗច្រើន ពួកគេថែមទាំងមានបទពិសោធន៍ទៀតផង ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពីក្រសួងដែលធ្វើឱ្យយើងអាចចូលរួម និងទទួលបានជ័យលាភីនេះ ។ យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ MILO សម្រាប់ការឧបត្ថម្ភផងដែរ ៕
អំពីភេសជ្ជៈម៉ៃឡូ ៖
ម៉ៃឡូ ជាភេសជ្ជៈដែលមានរសជាតិសូកូឡានាំមុខគេនៅលើពិភពលោកដែលអាចឆុងពិសាបានជាមួយទឹកដោះគោត្រជាក់ ឬក្តៅ ឬទឹកត្រជាក់ ឬទឹកក្តៅ ។ ត្រូវបានបង្កើតឡើងនៅប្រទេសអូស្ត្រាលីក្នុងដើមទសវត្សរ៍ឆ្នាំ ១៩៣០ ម៉ៃឡូ ផ្តល់នូវវីតាមីន និង សារធាតុរ៉ែសំខាន់ៗជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភ និង ថាមពលដល់រាងកាយ និង ប្រាជ្ញាស្មារតីរបស់កុមារ ។ ម៉ៃឡូ តែងតែយកចិត្តទុកដាក់បំផុតចំពោះការអភិវឌ្ឍរបស់កុមារ ហើយត្រូវបានស្គាល់ជាយូរណាស់មកហើយថា ជាភេសជ្ជៈផ្តល់ថាមពលដែលមានទំនាក់ទំនងជាមួយនឹងវិស័យកីឡានិងសុខភាពល្អ ។
ជារៀងរាល់ឆ្នាំមានកុមារជាង ២២ លាននាក់ បានចូលរួមក្នុងកម្មវិធី ម៉ៃឡូ ដើម្បីលើកកម្ពស់វិស័យកីឡានៅតាមថ្នាក់មូលដ្ឋាន រួមទាំងកិច្ចសហការជាមួយក្លឹប FC Barcelona ដែលបានផ្តល់ការហ្វឹកហាត់លំដាប់ពិភពលោកដល់កុមាររាប់ពាន់នាក់នៅក្នុងប្រទេសនាៗទូទាំងពិភពលោក ។
អំពីក្រុមហ៊ុន NESTLÉ GLOBAL ៖
Nestlé ជាក្រុមហ៊ុនអាហារ និង ភេសជ្ជៈធំបំផុតក្នុងពិភពលោក ។ ក្រុមហ៊ុននេះ មានវត្តមាននៅក្នុងប្រទេសចំនួន ១៩០ នៅទូទាំងពិភពលោក ហើយមានបុគ្គលិកចំនួន ៣០៨,០០០នាក់ បានប្តេជ្ញាចិត្តចំពោះគោលបំណងរបស់ Nestlé ក្នុងការបង្កើនគុណភាពជីវិត និងចូលរួមចំណែកដល់អនាគតដែលពោរពេញទៅដោយសុខភាពល្អប្រសើរ ។ Nestlé ផ្តល់នូវផលិតផល និង សេវាកម្មដ៏ធំទូលាយសម្រាប់មនុស្ស និង សត្វចិញ្ចឹមរបស់ពួកគេពេញមួយជីវិត ។ ស្លាកយីហោជាង ២,០០០ របស់ក្រុមហ៊ុននេះ មានតាំងពីស្លាកយីហោសកលដូចជា NESCAFÉ ឬ NESPRESSO ក៏ដូចជា ទឹកដោះគោឆៅណេសត្លេសញ្ញាខ្លាឃុំ្មBEAR BRAND ឬ MINERÉ ជាដើម ។ ប្រតិបត្តិការរបស់ក្រុមហ៊ុន ត្រូវបានជំរុញឡើងតាមរយៈយុទ្ធសាស្ត្រសម្រាប់អាហាររូបត្ថម្ភ សុខភាព និង សេចក្តីសុខសាន្ត ។ ក្រុមហ៊ុន Nestlé មានមូលដ្ឋាននៅទីក្រុង Vevey ប្រទេសស្វ៊ីស ត្រូវបានបង្កើតឡើងតាំងពីជាង ១៥០ ឆ្នាំមុនមកម្ល៉េះ ។