ត្រៀមសប្បាយៗ ! ផ្សារទំនើប The Park Community Mall រៀបចំ «សង្រ្កាន្ត The Park បឹងស្នោ» ចាប់ពីថ្ងៃទី ៥-៧ ខែមេសា ខាងមុខនេះហើយ
ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខនេះ ផ្សារទំនើប The Park Community Mall នឹងរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្ត The Park បឹងស្នោ» សម្រាប់អតិថិជនក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូលចូលរួមសប្បាយរីករាយ ។
ព្រឹត្តិការណ៍ដ៏រីករាយនេះ នឹងធ្វើឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែមេសា នៅផ្សារទំនើប The Park Community Mall ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ១ សង្កាត់និរោធ (បឹងស្នោ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ទល់មុខបុរី ប៉េងហួត បឹងស្នោ) ។ បើតាមលោកស្រី លាង វិនីត្យ ដែលតំណាងអោយផ្សារទំនើបនេះបានឱ្យដឹងថា៖ គោលបំណងនៃការរៀបចំ «សង្រ្កាន្ត The Park បឹងស្នោ» គឺដើម្បីចូលរួមចំណែកអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ក៏ដូចជាចូលរួមថែរក្សា និង លើកតម្កើងវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ ។
នៅក្នុងព្រឹត្តិការណ៍ដ៏រីករាយនេះនឹងមានកម្មវិធីជាច្រើនដូចជា ការរាំតាមចង្វាក់ប្រពៃណីខ្មែរ ការលេងល្បែងប្រជាប្រិយខ្មែរ ការសម្ដែងសិល្បៈបុរាណខ្មែរជាច្រើនទម្រង់ ការតាំងបង្ហាញរូបក្បាច់គុនល្បុក្កតោបុរាណប្លែកៗ និង ការប្រគំតន្រ្តី ជាពិសេសមានការលេងបាញ់ទឹកយ៉ាងសប្បាយរីករាយផងដែរ ។ ក្រៅពីនេះក៏មានស្តង់លក់ចំណីអាហារ និង ទំនិញជាច្រើនសន្ធឹកសន្ធាប់ជាមួយនឹងប្រូម៉ូសិនយ៉ាងពិសេស ។
សូមបញ្ជាក់ថា នេះជាលើកដំបូងដែលផ្សារទំនើប The Park Community Mall បានរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្ត The Park បឹងស្នោ» ។ The Park Community Mall គឺជាផ្សារទំនើបដែលលោកអ្នកអាចញុំាអាហារ លំហែកាយជាមួយនឹងបរិស្ថានស្អាតប្រកបដោយផាសុកភាព និង ទិញទំនិញពីហាងជាច្រើនដែលមាននៅទីនោះ ៕
លោកអ្នកអាចស្វែងរកទីតាំង ផ្សារទំនើប The Park Community Mall តាមរយៈ Google Map ដោយគ្រាន់តែចុចតំណភ្ជាប់ត្រង់នេះ https://goo.gl/dJkFuM