អតិថិជន វីសាកាត ទាំងអស់នឹងរីករាយជាមួយឯកសិទ្ធិពិសេសតាមរយៈកម្មវិធី Visa epic experiences
រាជធានីភ្នំពេញ, ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៩ ៖ អតិថិជន វីសាកាត ទាំងអស់នឹងទទួលបានបដិសណ្ឋាកិច្ចពិសេសដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកអន្តរជាតិដ៏ធំបំផុតមួយនេះបានរៀបចំនូវកម្មវិធីឯកសិទ្ធិ និង ការបញ្ចុះតម្លៃជូនអតិថិជន វីសាកាត ទាំងអស់តាមរយៈកម្មវិធី Visa epic experiences នៅក្នុងប្រទេសកម្ពុជា ។ តាមរយៈកម្មវិធីមួយនេះអតិថិជន វីសាកាត ទាំងអស់រួមទាំងភ្ញៀវទេសចរដែលអញ្ជើញមកពីគ្រប់ទិសទីក្នុងពិភពលោកអាចរីករាយជាមួយនឹងដំណើរទេសចរណ៍ ការកម្សាន្ត និង កម្មវិធីសិល្បៈទាំងឡាយបានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើប្រាស់ វីសាកាត របស់ពួកគេនឹងទទួលបានជម្រើសជាង ១៥០ កន្លែងនៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាការត្រួតពិនិត្យសុខភាព (Health-tourism) នៅប្រទេសថៃផងដែរ ។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង វីសា ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា «ការផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុត រួមមានការទទួលទានអាហារ ការកម្សាន្ត ការធ្វើដំណើរ និង ការថែទាំសុខភាពជូនដល់អតិថិជន វីសាកាត គឺជាវិធីសាស្ត្រមួយរបស់យើងក្នុងការជំរុញកំណើនអ្នកប្រើប្រាស់ ក៏ដូចជាជំរុញកំណើននៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែច្រើនជាងមុន ។ឈរលើគោលគំនិតនេះ យើងបានរៀបចំនូវកម្មវិធី Visa epic experiences ។ អតិថិជន វីសាកាត នៅក្នុងប្រទេសកម្ពុជា និង អ្នកទេសចរមកពីទូទាំងពិភពលោកនឹងអាចទទួលបាននូវឯកសិទ្ធិពិសេសនេះដើម្បីបង្កើតនូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមមិនអាចបំភ្លេចបានជាមួយនឹងក្រុមគ្រួសារ និង មនុស្សជាទីស្រលាញ់របស់ពួកគាត់បានយ៉ាងងាយស្រួលបំផុត ដោយគ្រាន់តែប្រើប្រាស់ វីសាកាត តែប៉ុណ្ណោះ» ។
អតិថិជន វីសាកាត អាចអញ្ជើញទៅទទួលទានអាហារនៅហាងដ៏ពេញនិយមមួយចំនួនរួមមានហាងអ៊ុយគុយទាវ World Dining, The Pizza Company, Bar B Q Plaza, Swensen’s, Dairy Queen, Krispy Kreme, The Asian Kitchen, TOUS les JOURS និងLotteria ។ ជាពិសេសនៅឆ្នាំនេះយើងមានរួមបញ្ចូលនូវភោជនីយដ្ឋានល្អៗបន្ថែមជាច្រើនទៀតមានដូចជា Yi Sang, Sevensea និងKanji Japanese ទៅក្នុងកម្មវិធី Visa epic experiences ដោយមានជ្រើសរើសនូវមុខម្ហូបប្រចាំ វីសា ផងដែរ ។ នៅក្នុងហាងមួយចំនួនការបញ្ចុះតម្លៃអាចនឹងផ្តល់ជូនរហូតដល់ ៣០% ចំពោះការទទួលទានអាហារនៅក្នុងថ្ងៃដែលកំណត់ដោយក្រុមហ៊ុនវីសា ។
បន្ថែមពីលើការទទួលទានអាហារ អតិថិជន វីសាកាត អាចទទួលបានការបញ្ចុះតម្លៃរហូតដល់ $10 លើទំនិញលក់តាមអនទ្បាញរបស់គេហទំព័រ La Rueនិង បញ្ចុះតម្លៃរហូតដល់ ៣០% នៅរោងកុននឹងសាខា LegendCinema ទាំងអស់ ។ កម្មវិធី Visa epic experiencesក៏មានការបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើរផងដែរ ដូចជាបញ្ចុះតម្លៃ 8 ដុល្លារ លើការកក់សំបុត្រតាមរយៈ www.bangkokair.com/visakh និង ការបញ្ចុះតម្លៃ 8 ដុល្លារសម្រាក់ការទិញសំបុត្រនៅក្នុងគេហទំព័រ www.thaiairways.com/khនៅរៀងរាល់ថ្ងៃទី ១៥ នៃខែនីមួយៗ ។ លើសពីនេះទៀតអតិថិជន វីសាកាត មានសិទ្ធិទទួលបានទឹកប្រាក់បញ្ចុះតម្លៃ 10 ដុល្លារ ប្រសិន បើទិញកញ្ចប់ធ្វើដំណើរដែលមានតម្លៃចាប់ពី 199 ដុល្លារឡើងទៅ នៅក្រុមហ៊ុន Paramount Angkor Travel& Tours និង ការបញ្ចុះតម្លៃ ១០% សម្រាប់ការកក់បន្ទប់នៅក្នុងគេហទំព័រ www.booking.com ។
ការធ្វើទេសចរណ៍ទៅក្រៅប្រទេសដើម្បីពិនិត្យសុខភាពកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរនៅទូទាំងពិភពលោក ហើយចំពោះអតិថិជន វីសាកាត ដែលជាជនជាតិខ្មែរនឹងទទួលបានការបញ្ចុះតម្លៃពិសេសលើកញ្ចប់សេវាថតស្កេនអេកូ និង កញ្ចប់សេវាពិនិត្យសុខភាពតាមផ្នែកជាក់លាក់ណាមួយនៅមន្ទីរពេទ្យ Paolo មន្ទីរពេទ្យ Samitivej និង មន្ទីរពេទ្យ BNH នៅក្នុងប្រទេសថៃ ។
អ្នកស្រី ម៉ូនីកា បានមានប្រសាសន៍បន្ថែមទៀតថា «ថ្មីៗនេះប្រទេសកម្ពុជាបានចូលក្នុងបញ្ជីនៃបណ្តាប្រទេសកំពុងអនុវត្តការទូទាត់ប្រាក់តាមរយៈ QR កូដ ។ ការទូទាត់ប្រាក់តាម QR កូដអនុញ្ញាតឲ្យអតិថិជន វីសាកាត អាចប្រើទូរស័ព្ទដៃរបស់ពួកគេ ស្កេនដើម្បីទិញទំនិញដោយមិនបាច់មានសាច់ប្រាក់សុទ្ធ ព្រមទាំងអាចបង់វិក្កយបត្រទៅកាន់អាជីវកនៅទីកន្លែងណាក៏បានដែលទទួលការទូទាត់តាមរយៈវីសកាត QR កូដ ។ ការទូទាត់ប្រាក់តាមរយៈ QR កូដនាំមកនូវបទពិសោធន៍ថ្មីដល់អតិថិជនក្នុងការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព ងាយស្រួល និង ឆាប់រហ័ស» ។
អត្ថប្រយោជន៍ដ៏វិសេសនៃកម្មវិធី Visa epic experiences មានផ្តល់ជូនសម្រាប់អតិថិជនដែលប្រើប្រាស់ វីសាកាត ទាំងអស់នៅទូទាំងពិភពលោក ទោះកាតនោះធ្វើនៅប្រទេសណាក៏ដោយ ។ អតិថិជនដែលប្រើប្រាស់ វីសាកាត អាចរីករាយជាមួយនឹងការផ្តល់ជូនទាំងអស់នៅក្នុងកម្មវិធី Visa epic experiences ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០១៩ ។
លក្ខខណ្ឌត្រូវបានអនុវត្តសម្រាប់កម្មវិធីនេះ ។ ព័ត៌មានបន្ថែមស្តីការការផ្តល់ជូនក្នុងកម្មវិធី សូមចុចតាមរយៈតំណនេះ៖https://www.visa.com.kh/en_KH/pay-with-visa/visa-offers-and-perks.html.
អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និង មានសុវត្ថិភាពបំផុតជាមួយអ្នកប្រើប្រាស់ អាជីវករ និង ជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន ។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើងផ្តល់ការទូទាត់ដែលអាចទុកចិត្តបាន និង មានសុវត្ថិភាពនៅទូទាំងពិភពលោកនឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ ប្រតិបត្តិ ក្នុងមួយវិនាទី ។
ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជំរុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន និង ជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគត cashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង ។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល វីសា ក៏កំពុងតែពង្រឹងលើស្លាកសញ្ញាផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត ៕
ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ About Visa, https://usa.visa.com/visa-everywhere/blog.html និង @VisaNews.
ព័ត៌មានបន្ថែម សូមទាក់ទងមក:
គ្រី សុវណ្ណារី
ក្រុមហ៊ុន Red Dot, តំណាងក្រុមហ៊ុន VisaInc.
ទូរស័ព្ទ ៖ +85511733368
អ៊ីម៉ែល ៖nary@reddot.com.kh
ត្រាងង្វៀន (Trang Nguyen)
ក្រុមហ៊ុន Visa Worldwide Pte. Limited
ទូរស័ព្ទ៖ (84) 28 3520 7439
អ៊ីម៉ែល ៖trang.nguyen@visa.com