គ្រាន់តែ ព្រាបញីមួយក្បាល បំបែកកំណត់ត្រា លក់បានក្នុងតម្លៃជិត ២ លានដុល្លារ
តាមសេចក្ដីរាយការណ៍ព័ត៌មានពី AFP ជនជាតិចិនមិនបង្ហាញអត្តសញ្ញាណម្នាក់ ហ៊ានចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់រហូតដល់ ១.៨ លានដុល្លារ ដើម្បីធ្វើការដេញថ្លៃទិញយកសត្វព្រាបញីមួយក្បាលឈ្មោះ «New Kim» ។
New Kim គឺជាព្រាបប្រណាំងអាយុ ២ ឆ្នាំ ដ៏ល្បីល្បាញមួយក្នុងប្រទេសបែលហ្ស៊ិក ។ វាត្រូវបានដាក់ដេញថ្លៃលក់ក្នុងតម្លៃចាប់ពី ២៣៧ ដុល្លារឡើងទៅ ។ «ខ្ញុំជឿជាក់ថា វាគឺបានបំបែកកំណត់ត្រាពិភពលោកហើយ ព្រោះថា មិនមានឯកសារលក់ផ្លូវការណា លក់ព្រាបបានក្នុងតម្លៃថ្លៃបែបនេះឡើយ» នេះបើតាមលោក Nikolaas Gyselbrecht ប្រធាន PIPA បញ្ជាក់ ។
ប្រធានដឹកនាំកម្មវិធីដេញថ្លៃសត្វព្រាបនេះ បានបញ្ជាក់បន្ថែមថា «ខ្ញុំសឹងមិនជឿទាល់តែសោះ ថាយើងអាចលក់វាបានក្នុងតម្លៃនេះ ។ អ្នកទិញវាយកទៅនោះ ប្រហែលជាចង់បានវាយកទៅបង្កាត់ពូជ» ។
គួរបញ្ជាក់ថា ព្រាប New Kim កាលពីឆ្នាំ ២០១៨ បានឈ្នះពានរង្វាន់ «Ace Pigeon Grand National Middle Distance» ក្នុងការប្រកួតប្រណាំងនៅ Châteauroux and Argenton-sur-Creuse ប្រទេសបារាំង ៕
ប្រភព៖ indiatimes