ចោរចិត្តខ្លាំង! លាក់ដុំមាសជិត ១ គីឡូ ក្នុងរន្ធគូថ ដើម្បីគេចពន្ធ
ចោរគេចពន្ធម្នាក់ ត្រូវបានឃាត់ខ្លួនជាមួយនឹងដុំមាសទម្ងន់ ០.៩៧២ គីឡូក្រាម គិតជាតម្លៃប្រមាណជិត ៦ ម៉ឺនដុល្លារ ក្នុងរន្ធគូថរបស់គេ ក្រោយមន្ត្រីគយប្រទះឃើញបុរសរូបនោះមានដំណើរខុសធម្មតានៅប្រលានយន្តហោះមួយក្នុងប្រទេសឥណ្ឌា ។
បុរសរូបនោះ ត្រូវបានឲ្យដឹងថា បានធ្វើដំណើរតាមជើងហោះហើរ GoAir ពីក្រុងឌូបៃ ទៅកាន់ប្រលានយន្តហោះ Kannur នៃរដ្ឋ Kerala ប្រទេសឥណ្ឌា ដោយរូបលោកបានធ្វើការលាក់ដុំមាសក្នុងរន្ធគូថរបស់ខ្លួន ដើម្បីអាចគេចការបង់ពន្ធចំនួន ១៨ ភាគរយ ។
មុនឈានដល់ការឃាត់ខ្លួន បុរសនោះដែរ ត្រូវបានប្រទះឃើញដើរខុសធម្មតា ហើយក៏ត្រូវបានមន្ត្រីមកពីអង្គភាពស៊ើបការណ៍ផ្នែកអាកាស (Air Intelligence Unit) ឃាត់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យ ដោយជាលទ្ធផល ពួកគេក៏រកឃើញដុំមាសទាំងនោះ លាក់ក្នុងរាងកាយរបស់បុរសនោះមែន ។
ទោះជាយ៉ាងណា ខាងអង្គភាពមិនបានទម្លាយថា បុរសរូបនោះលាក់មាសជិត ១ គីឡូក្រាមនេះក្នុងរន្ធគូថរបស់លោកដោយរបៀបណាឡើយ ៕
ប្រភព៖ 9GAG