ណាត់គ្នាទៅ! វាលស្មៅមួយនៅតាកែវ ក្រាលក្របដោយស្មៅបៃតងខ្ចី ដាច់កន្ទុយភ្នែក ធានាថតរូបស្អាតមិនចាញ់ស្រុកគេ
ខេត្តតាកែវ បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ផ្ទុះការចាប់អារម្មណ៍ជាថ្មី តាមរយៈកន្លែងអង្កុយលម្ហែដ៏ស្រស់ត្រកាលមួយ ដែលគេតែងនិយមហៅថា «វាលស្មៅបឹង ៥០០» ដែលមានវាលស្មៅធំល្វឹងល្វើយ ក្រាលដណ្ដប់ដោយពណ៌បៃតង ស្រស់ត្រកាលណាស់។
«វាលស្មៅបឹង ៥០០» នេះផងដែរ មានទីតាំងស្ថិតនៅភូមិព្រៃស្វា ឃុំពត់សរ ស្រុបាទី ខេត្តតាកែវ។ នៅទីនោះ គឺជាវាលដែលមានដីរដាក់រដុបបន្តិច ប៉ុន្តែក្រាលដណ្ដប់ទៅដោយស្មៅពណ៌បែតងខ្ចីដេដាសពេញផ្ទៃដី បង្កើតបានជាទស្សនីយភាពធម្មជាតិដ៏ស្រស់ត្រកាល អាចឱ្យអ្នកទៅលេងទៅនោះអង្គុយស្រស់ស្រូបអាហារ គយគន់សុរិយារៀបលិច ស្រូបយកខ្យល់អាកាសធម្មជាតិ និងថតរូបលេងជាមួយនឹងវាលស្មៅបៃតងដាច់កន្ទុយភ្នែក។
បើតាមប្រភពបានឱ្យដឹងថា ទីតាំងខាងលើ ដែលកំពុងទទួលបានការចាប់អារម្មណ៍នេះ គឺជាបឹងដែលរីង ហើយមានស្មៅដុះពេញនោះតែម្ដង ខណៈទិដ្ឋភាពបែបនេះ កម្រនឹងកើតមានខ្លាំងណាស់៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖
រូបភាព និងវីដេអូ ៖ អាហារដ្ឋាន សោភា ខ្វាន់មាស