នាំស្រីចូលសណ្ឋាគារ តែចង្រៃអីទៅច្រឡំយកលេខទូរស័ព្ទ និងឈ្មោះប្រពន្ធទៅជួលបន្ទប់ មានអីក្របួចជាប់ទាំងពីរ
ថ្មីៗនេះ រឿងរ៉ាវសហាយស្មន់មួយ កំពុងតែធ្វើឱ្យមានផ្ទុះការហួសចិត្តផង និងអស់សំណើចផងនៅតាមបណ្តាញសង្គមចិន ដោយបុរសជាប្តីនាំស្រីចូលសណ្ឋាគារ តែស៊យធំត្រូវប្រពន្ធតាមទាន់ ព្រោះតែភ្លាត់ស្នៀតភ្លេចខ្លួន យកលេខទូរស័ព្ធ និងឈ្មោះប្រពន្ធទៅចុះឈ្មោះជួលបន្ទប់។
តាមព័ត៌មានបានឱ្យដឹងថា បុរសជាប្តីបានកក់បន្ទប់សណ្ឋាគារតាមអនឡាញ ហើយនៅពេលចុះឈ្មោះនោះ ក៏មិនដឹងយ៉ាងម៉េចស្រាប់តែច្រឡំទៅដាក់ឈ្មោះ និងលេខទូរស័ព្ទប្រពន្ធ ធ្វើឱ្យព័ត៌មានការទាក់ទងនឹងបន្ទប់ទាំងប៉ុន្មាន ក៏លោតចូលទៅក្នុងទូរស័ព្ទរបស់នាងទាំងអស់។ នារីជាប្រពន្ធ កាលបើឃើញដូច្នេះហើយ ក៏មិនចាំយូរនោះទេ ព្រោះដឹងច្បាស់ថាប្តីជើងល្អកំពុងធ្វើអ្វី រួចហើយក៏បានបបួលមិត្តភក្តិជិតស្និទ្ធជាច្រើននាក់ទៅបង្រ្កាបប្តី និងស្រីសហាយដល់សណ្ឋាគារនោះភ្លាមៗ។
ពេលទៅដល់ នារីជាប្រពន្ធ និងមិត្តភក្តិរបស់នាង ក៏បាននាំគ្នាលត់ប្តីជើងល្អមួយអស់ដៃ ហើយក៏បានខលទៅប្រាប់ម្តាយរបស់គេទៀត ថាកូនប្រុសសំណព្វចិត្តរបស់គាត់ បានក្បត់ចិត្តនាង។ ឯបុរសជាប្តី កាលបើគេតាមទាន់បែបនេះហើយ ក៏មិនដឹងដោះសារយ៉ាងណា បានត្រឹមតែលត់ជង្គង់ទទួលកំហុស ចំណែកនាងសហាយក៏មិនហ៊ានងើយមុនមើលនរណានោះទេ ព្រោះត្រូវគេក្របួចជាប់ទៅហើយ៕