ជំនន់ទឹកភ្លៀងនៅក្រុងឌូបៃថ្ងៃមុន លិចខូចអស់ឡានទំនើបៗចម្រុះពណ៌ ឃើញហើយស្ដាយជំនួស
រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កម្រងរូបភាពជាច្រើន ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម បង្ហាញឱ្យឃើញរថយន្តទំនើបៗប្រណីតៗជម្រុះពណ៌ជាច្រើនគ្រឿង ត្រូវបានលិចលង់ក្នុងទឹក ក្រោយជំនន់ទឹកភ្លៀងដ៏អាក្រក់ជាប្រវត្តិសាស្ត្រក្នុងក្រុងឌូបៃ កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ។
ដូចដែលប្រិយមិត្តមួយចំនួនធំបានដឹងរួចមកហើយ ទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម គឺល្បីថាជាទីក្រុងអ្នកមាន ដែលរថយន្តទំនើបៗគ្រប់ប្រភេទ តែងឃើញមាននៅគ្រប់ទីកន្លែង។ មូលហេតុនេះហើយ ទើបនៅពេលដែលទីក្រុងមួយនេះជួបជំនន់ទឹកភ្លៀងដ៏អាក្រក់ជាប្រវត្តិសាស្ត្រ ក៏បានបង្កជាការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិសាធារជន ដោយក្នុងនោះរួមមានទាំងរថយន្តទំនើបៗនេះផងដែរ។
ជាក់ស្ដែង កម្រងរូបភាពនៃរថយន្តទំនើបៗលិចក្នុងទឹក ដែលបានចែកចាយតាមបណ្ដាញសង្គមនោះ បានទាក់ទាញចំណាប់អារម្មណ៍មហាជន ដោយអ្នកខ្លះបង្ហាញការសោកស្ដាយជំនួស ព្រោះរថយន្តទាំងនោះសុទ្ធតែជារថយន្តប្រណីតៗតម្លៃថ្លៃខ្លាំងមិនធម្មតាឡើយ៕