មានអ៊ីចឹងដែរ! រៀបការមានកូនមួយហើយ ទើបឆែករូបថតឃើញ ខ្លួនឯងកាលក្មេង ធ្លាប់ទៅចូលរួមមង្គលការប្ដី
ថ្មីៗនេះ ស្ត្រីជាអ្នកផលិតមាតិកាសញ្ជាតិឥណ្ឌូនេស៊ីម្នាក់ឈ្មោះ Jenn Chia បានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ ក្រោយរូបនាងធ្វើការទម្លាយថា តាមពិតទៅនាងធ្លាប់បានជួបប្ដីរបស់នាងម្ដងរួចមកហើយកាលនៅពីតូច ក្រោយរកឃើញរូបថតចាស់មួយ អំឡុងពេលប្ដីរបស់នាងរៀបការប្រពន្ធទី ២។
បើតាមការបង្ហោះលើគណនី TikTok ផ្ទាល់ខ្លួនរបស់ស្ត្រីខាងលើ នាងបានចែករំលែករូបភាពរបស់នាង និងស្វាមី កាលពីមុន និងបច្ចុប្បន្ន ដោយរូបភាពចាស់ គឺជារូបរបស់នាងកាលពីក្មេង អំឡុងពេលចូលរួមពិធីមង្គលការស្វាមីរបស់ខ្លួនជាមួយប្រពន្ធទី ២ ខណៈរូបភាពទី ២ គឺជារូបរបស់នាងពេលបច្ចុប្បន្ន ដែលមានរៀបការហើយ ថែមទាំងមានកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ទៀត។
បើតាមសារព័ត៌មាន Tribun News បានបញ្ជាក់ថា នាង Jenn Chia បានរៀបការជាមួយកូនកំលោះដែលនាងចូលរួមមង្គលការកាលពីតូច ដោយពួកគេទាំងពីរមានអាយុខុសគ្នារហូតដល់ ៣៨ ឆ្នាំ។ យ៉ាងណាមិញ ជីវិតគ្រួសាររបស់ពួកគេ គឺពោរពេញដោយភាពរីករាយ និងសុភមង្គល បើទោះជាមានវ័យខុសគ្នាច្រើនយ៉ាងណាក៏ដោយ៕