ស្រីណាមិនឈឺ! ចេញក្រៅជួបមិត្តភក្តិមួយភ្លែត ត្រឡប់មកវិញឃើញប្តី និង ម្តាយខ្លួនឯងកំពុងបឿក ដល់បែកការណ៍ថានៅជាមួយគ្នា ២២ ឆ្នាំហើយ
ថ្មីៗនេះ ស្រ្តីម្នាក់បានចេញមុខមកទម្លាយរឿងរ៉ាវដ៏គួរឱ្យឈឺចាប់មួយរបស់ខ្លួន ដែលទើបតែដឹងថា ម្តាយបង្កើតលួចសហាយស្មន់លួចលាក់ពីក្រោយខ្នង ជាមួយប្តីនាងអស់រយៈពេល ២២ ឆ្នាំ។
ស្រ្តីខាងលើ មានវ័យ ៤០ ឆ្នាំ ចំណែកឯស្វាមីមានវ័យ ៣៩ ឆ្នាំ។ នាង និង ស្វាមីបានទាក់ទងគ្នាតាំងពីនៅក្មេងៗ ហើយក៏សម្រេចចិត្តចាប់ដៃគ្នាជាប្តីប្រពន្ធ រួចក៏បាននាំរើមកនៅផ្ទះឪពុកម្តាយនាងតាំងពីពេលនោះរៀបការរួច។ នាង និង ស្វាមីមានកូនចំនួន ៣ នាក់ ដែលកូនច្បងមានអាយុ ២០ ឆ្នាំទៅហើយ។
យ៉ាងណាមិញ នាងតែងតែគិតថាគ្រួសារនាងជាគ្រួសារពោរពេញដោយភាពកក់ក្តៅ តែមិនដឹងសោះថាប្តី និង ម្តាយរបស់នាង បានលួចសហាយស្មន់នឹងគ្នានៅពីក្រោយខ្នងនាងស្ងាត់ៗ។ ក្នុងនោះ ថ្ងៃមួយនាងបានចេញទៅក្រៅជាមួយមិត្តភក្តិ ស្រាប់តែត្រឡប់មកវិញក៏ចៃដន្យបានឃើញប្តី និង ម្តាយដែលមានវ័យ ៦០ ឆ្នាំកំពុងតែរួមរ័ក្ស ដែលធ្វើឱ្យនាងគ្រាំចិត្តមិនស្ទើរនោះទេ។
ក្រោយពីចាប់បាន ប្តីក៏សារភាពថា ម្តាយរបស់នាងបានលួងលោមឱ្យគេរួមរ័ក្សជាមួយ តាំងពីពេលនាងរៀបការបានមួយឆ្នាំមកម្ល៉េះ ពោលបើគិតមកទល់ពេលនេះ អ្នកទាំងពីរលួចសហាយស្មន់ជាមួយគ្នាជាង ២២ ឆ្នាំទៅហើយ ដែលនាងមិនដែលសង្ស័យអ្វីទាល់តែសោះ។
លើសពីនេះទៅទៀត នាងទើបតែគិតឃើញថាតាមពិតប្អូនភ្លោះមួយគូ ដែលម្តាយបានពពោះតំណាលនាងនោះ គឺមិនមែនជាប្អូនបង្កើតរបស់នាងនោះទេ តែតាមពិតគឺជាកូនរបស់ប្តីនាងទៅវិញសោះ។
នាងបានយករឿងរ៉ាវនេះទៅប្រាប់ឪពុក ចំណែកឪពុកក៏សម្រេចចិត្តលែងល្អជាមួយម្តាយរបស់នាង ហើយបានលក់ផ្ទះលក់ទ្រព្យសម្បត្តិចោលទាំងអស់ដោយមិនឱ្យចំណែកទៅម្តាយនាងឡើយ។
ហើយនាងក៏លែងលះគ្នាជាមួយប្តី ដោយឱបក្រសោបយកតែកូនៗប៉ុណ្ណោះ។ ចំណែក ប្តី និង ម្តាយនោះ ក៏បានទៅរៀបការថ្មីជាមួយគ្នា ហើយបែរជាមកខឹងគុំគួនថានាងបំផ្លាញគ្រួសារទៅវិញ។
សព្វថ្ងៃនេះ នាងត្រូវប្រឈមជាមួយនឹងបញ្ហាផ្លូវចិត្ត ត្រូវព្យាបាលជាប្រចាំ ហើយក៏បានផ្តាច់ការទាក់ទងទាំងអស់ជាមួយនឹងអតីតប្តី ព្រមទាំងម្តាយផងដែរ៕