នេះបានហៅ Introvert ពិតៗ! សុខចិត្តយកកែវយឹតឆ្លុះពីក្នុងឡាន ដើម្បីមើលមីនុយអាហារ ព្រោះមិនចង់ឱ្យអ្នកលក់សួរនាំច្រើន
ពិតជាធ្វើឱ្យមហាជនមានការហួសចិត្ត លាយឡំនឹងអស់សំណើចផង ក្រោយពីបានឃើញបុរសម្នាក់ យកកែវយឹតឆ្លុះពីក្នុងឡាន ដើម្បីមើលមីនុយម្ហូបក្នុងអាហារ ព្រោះតែជាមនុស្ស Introvert មិនចង់ឱ្យអ្នកលក់មើលមុខ និងសួរនាំច្រើន។
រឿងរ៉ាវនេះបានផ្ទុះនៅក្នុងបណ្តាញសង្គមម៉ាឡេស៊ី ដោយគេឃើញមានវីដេអូរបស់បុរសម្នាក់ បានអង្គុយប្រើកែវយឹតនៅក្នុងឡាន ដើម្បីឆ្លុះមើលមីនុយអាហារនៅក្នុងហាងមួយកន្លែង មើលទៅមីនុយដែលចង់ញ៉ាំហើយ ទើបចុះទៅកុម្ម៉ង់ដោយផ្ទាល់ គឺក្នុងន័យចៀសវាងមិនចង់ឱ្យអ្នកលក់មើលមុខ និងសួរនាំច្រើនពេក។
រឿងរ៉ាវមួយនេះ បានធ្វើឱ្យមហាជនផ្ទុះសំណើចជាខ្លាំង ហើយក្រោយមកបុរសជាម្ចាស់ខ្លួនក៏បានឱ្យដឹងថា ខ្លួនជា Guide ទើបមានកែវយឹតនៅជាប់ខ្លួន ហើយថ្ងៃនោះដោយសារតែហាងមិនមានមីនុយតាម Online ឱ្យមើល ម្យ៉ាងខ្លួនជាមនុស្ស Introvert ទៀត ទើបសម្រេចចិត្តយកកែវយឹតឆ្លុះមើលពីចម្ងាយ រួចក៏ចុះទៅកុម្ម៉ង់តែម្តង ដែលធ្វើបែបនេះ គឺងាយស្រួលមិនចាំបាច់ឱ្យបុគ្គលិកសួរនាំច្រើន និងខ្លួនក៏មិនចាំបាច់និយាយច្រើនជាមួយបុគ្គលិកវិញ។ ដោយឡែក មហាជនពិតជាសរសើរនូវគំនិតច្នៃប្រឌិតរបស់បុរសរូបនេះ ដែលចេះរកនឹកបង្កើតភាពងាយស្រួលឱ្យខ្លួនឯង ក្នុងនាមជា Introvert ម្នាក់៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖