មុនទិញ-លក់សូមពិនិត្យឱ្យច្បាស់! ក្រុមហ៊ុនដីឡូត៍ចំនួន ៧ លក់ដីឡូត៌ក្នុងខេត្ត ៤ នេះ គ្មានអាជ្ញាប័ណ្ណត្រឹមត្រូវទេ
នៅរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៤ នេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹង ស្តីពីឈ្មោះក្រុមហ៊ុន/គម្រោង ដែលប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប.។
ន.អ.ប បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន/គម្រោង ដែលប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ ដោយគ្មានអាជ្ញាបណ្ណទាំងនោះមានដូចជា ៖
១. ក្រុមហ៊ុន ដែនដី អង្គរ អិមផាយអឺ ឯ.ក គម្រោង ដែនដី អាណាចក្រអង្គរ មានទីតាំងស្ថិតនៅភូមិព្រៃគុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្ដកំពត។
២. ក្រុមហ៊ុន ខេភី រៀល អ៊ីស្ទេត ឯ.ក គម្រោង ដីឡូត៍ ម៉ន ដានី មានទីតាំងស្ថិតនៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្ដកំពត។
៣. ក្រុមហ៊ុន កំពត អេមផាយ ផាក ឌីវេឡុបម៉ិន ឯ.ក គម្រោង កំពតវីវើផាក មានទីតាំងស្ថិតនៅភូមិអន្លង់គគី ឃុំកណ្ដាល ស្រុកទឹកឈូ ខេត្ដកំពត។
៤. ក្រុមហ៊ុន កំពត ហ្រ្គីនលែន ប្រផឹធី ឯ.ក គម្រោង ចម្ការលំហែកាយ មានទីតាំងស្ថិតនៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទុង ខេត្ដកំពត។
៥. ក្រុមហ៊ុន ដង្ខៅ អ៊ិនវេសម៉ិន ឯ.ក គម្រោង ដង្ខៅអចលនទ្រព្យក្រុងកំពង់ឆ្នាំង មានទីតាំងស្ថិតនៅភូមិប្រស្និប ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។
៦. ក្រុមហ៊ុន ដាប់ប៊ល ណាញ ឯ.ក គម្រោងមរតកទំព័រមាស មានទីតាំងស្ថិតនៅភូមិហហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។
៧. ក្រុមហ៊ុន វិចិត្រ ដារ៉ា អេនធើប្រាយ ឯ.ក គម្រោង បុរី រីស៊ត មណ្ឌលគិរី មានទីតាំងស្ថិតនៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូរាំង ខេត្ដមណ្ឌលគិរី។
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបញ្ជាក់បន្ថែមថា សូមសាធារណជនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នក្នុងការលក់ ទិញ ជួល ឬចូលរួមធ្វើអាជីវកម្ម ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុ ដែលគ្មានអាជ្ញាបណ្ណទាំង ០៧ ខាងលើ ដែលអាចធ្វើឱ្យខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ ដូចជាពុំអាចធ្វើការផ្ទេរកម្មសិទ្ធិជាដើម៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖