យាយស្ទើរប្រេះទ្រូង! ស្រឡាញ់ចង់ឱ្យចៅមានសុភាពល្អ ប៉ូវពងមាន់ឆៅឱ្យចៅអាយុ ៤ ឆ្នាំញ៉ាំរាល់ថ្ងៃ ចុងក្រោយចៅកើតមហារីកក្រពះទាំងវ័យក្មេង
សារព័ត៌មានក្រៅប្រទេស បានរាយការណ៍ពីករណីរបស់ក្មេងប្រុសជនជាតិចិន វ័យ ៤ ឆ្នាំម្នាក់ ដែលកើតមហារីកក្រពះទាំងវ័យក្មេង ព្រោះតែជីដូនឱ្យញ៉ាំពងមាន់ឆៅរាល់ថ្ងៃ ដោយសារតែជឿថាអាចជួយឱ្យចៅមានសុខភាពល្អ។
តាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរូបនេះ បានធំឡើងជាមួយនឹងយាយដែលជាមនុស្សមានការគិតបែបបុរាណខ្លាំង ចូលចិត្តតែយកទម្លាប់ និង ការជឿពីដើមមកប្រើប្រាស់ជាមួយគ្រួសារ។ ក្នុងនោះដែរ ដោយសារតែធ្លាប់ឮគេនិយាយថា ការឱ្យក្មេងញ៉ាំពងមាន់ឆៅអាចនឹងជួយឱ្យពួកគេធំធាត់បានលឿន និង សុខភាពល្អ ទើបយាយក៏បានឱ្យចៅប្រុសខ្លួនដែលមានវ័យ ៤ ឆ្នាំ ញ៉ាំពងមាន់ឆៅរាល់ថ្ងៃ ដោយសង្ឃឹមថានឹងឱ្យផលដូចដែលខ្លួនធ្លាប់ឮតាមគេនោះ។
យ៉ាងណាមិញ មួយរយៈក្រោយមកចៅប្រុសក៏ចេះតែមិនស្រួលពោះ មិនសូវឃ្លានអាហារ ហើយថែមទាំងស្រកទម្ងន់ខ្លាំង ទើបយាយក៏កើតការបារម្ភ ហើយនាំចៅទៅមន្ទីរពេទ្យ ដែលគ្រូពេទ្យបានវិនិច្ឆ័យឃើញថា គេកំពុងមានជំងឺមហារីកក្រពះក្នុងដំណាក់កាលដំបូង។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺគ្រូពេទ្យបានឱ្យដឹងថា ជំងឺនេះអាចកើតឡើងពីពងមាន់ឆៅដែលយាយឱ្យចៅហូបរាល់ថ្ងៃនោះឯង។ ក្នុងនោះ ពងមាន់ឆៅ គឺមានផ្ទុកបាក់តេរី salmonella ដែលជាបាក់តេរីអាចបង្កឱ្យទៅជាការពុលអាហារបានចំពោះក្មេងៗបាន៕