ខានយូរជូរមាត់! ប្តីទើបចេញពីពេទ្យមិនស្រួលខ្លួនផង ប្រពន្ធបបួលបឿក មានអីបានតែមួយភ្លែតប្តីដាច់ខ្យល់ស្ល-ា..ប់លើបង្គង
មហាជនមិននឹកស្មានឡើយ ចំពោះរឿងរ៉ាវរបស់ប្តីប្រពន្ធជនជាតិចិនមួយគូ ដែលបុរសជាប្តីបានស្លាប់លើបង្គង ក្រោយពីប្រពន្ធបបួលរួមភេទ ទាំងដែលទើបចេញពីមន្ទីរពេទ្យមិនទាន់បានប៉ុន្មាន។
តាមស្រ្តីជាប្រពន្ធបានឱ្យដឹងថា ប្តីរបស់ខ្លួនមានវ័យ ៦៦ ឆ្នាំ ហើយកាលពី ៦ ខែមុន ប្តីមានសម្ពាធឈាមឡើងខ្ពស់ ត្រូវចេញចូលសង្រ្គោះនៅមន្ទីរពេទ្យជាញឹកញាប់ ទើបតែបានចេញមកផ្ទះថ្មីៗនេះឯង។ តាំងពីប្តីចេញចូលពេទ្យមក ទាំងគូខានបានរួមរក្សជាច្រើនថ្ងៃ ទើបចេញមកលើកនេះក៏បាននាំគ្នារួមរក្ស ព្រោះគិតថាបុរសជាប្តីហាក់បានធូរស្បើយពីជំងឺច្រើនហើយ។
យ៉ាងណាមិញ ខណៈកំពុងរួមរក្សនោះ ប្តីក៏រអ៊ូប្រាប់ប្រពន្ធថាពិបាកដកដង្ហើម ហើយមួយសន្ទុះមកក៏ស្រាប់តែបាត់មាត់បាត់កតែម្តង។ ប្រពន្ធក៏បានឆោឡោហៅឡានសង្រ្គោះមកដឹកទៅពេទ្យផងដែរ តែជាអកុសលប្តីក៏ដាច់មុនដល់ដៃពេទ្យទៅហើយ។ ដោយឡែកគ្រូពេទ្យបានឱ្យដឹងថា ករណីនេះគឺប្រទះកើតឡើងច្រើនចំពោះអ្នកដែលមានជំងឺសម្ពាធឈាម ជំងឺបេះដូង និង ជំងឺសរសៃឈាម ដូច្នេះហើយមនុស្សដែលមានជំងឺទាំងនេះ ត្រូវប្រុងប្រយ័ត្នឱ្យមែនទែន ក្នុងការរួមភេទ ជាពិសេសគឺពេលដែលជំងឺកំពុងតែធ្វើទុក្ខ៕