នារីទេសចរចិនម្នាក់ស្រងាកចិត្តកំពុងដើរលេងនៅថៃ ត្រូវចោរជិះម៉ូតូឆក់កាបូប Chanel និង លុយសុទ្ធសរុបជិត ១ ម៉ឺនដុល្លារ ប្ដឹងប៉ូលិសតែគេហាក់មិនអើពើ
កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ នារីជនជាតិចិនជាអ្នកទេសចរម្នាក់ដែលកំពុងធ្វើដំណើរកម្សាន្តក្នុងប្រទេសថៃ បានជួយហេតុការណ៍មួយដោយត្រូវបានចោរជិះម៉ូតូឆក់នាង បណ្តាលឱ្យបាត់បង់របស់ទ្រព្យដ៏មានដម្លៃមិនតិចនោះឡើយ ខណៈនាងកំពុងតែឈរនៅចិញ្ចើមផ្លូវក្នុងប្រទេសថៃ។
យោងតាមការចុះផ្សារពីសារព័ត៌មានក្នុងស្រុករបស់ថៃបានបញ្ជាក់ថា មាននារីជនជាតិចិនម្នាក់ត្រូវបានចោរជិះម៉ូតូឆក់យកកាបូប Chanel មួយបានសម្រេច ដែលកាបូបនោះមានតម្លៃប្រមាណ ៧ ពាន់ដុល្លារ និង ក្នុងនោះមានលុយសុទ្ធជិត ៣ ពាន់ដុល្លារ ព្រមជាមួយឯកសារមួយចំនួនទៀតផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីកើតមានហេតុការនោះហើយ ស្រ្តីជនជាតិចិនបានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ច និង ទាក់ទងទៅស្ថានទូតចិននៅប្រទេសថៃ តែសម្រាប់សមត្ថកិច្ចវិញហាក់មិនបានផ្តល់ព័ត៌មានប្រាប់នាងឱ្យបានដឹងពីដំណើរការតាមរកជនសង្ស័យ ឬក៏អត់នោះ។ លើសពីនេះទៅទៀតនោះ នាងថែមទាំងផ្តាំផ្ញើ និង បង្ហោះសារទៀតថា ៖ «នាងមកកម្សាន្តនៅទីនេះមិនធ្លាប់គិតឡើយថា នឹងចួបហេតុការណ៍មួយនេះ ប្រសិនបើនាងប្រយ័ត្នគ្រប់ពេលប្រហែលជាចោរលួចមិនបានឡើយ»។
ដោយឡែក បើងាកមកមើលអ្នកលេងបណ្តាញសង្គមជនជាតិចិនមួយចំនួនវិញ បន្ទាប់ពីឃើញហេតុការណ៍នេះកើតឡើងចំពោះជនជាតិខ្លួនហើយ ម្នាក់ៗនាំគ្នាទៅបញ្ចេញមតិព្រោងព្រាតថា ៖ «កាលពីខ្ញុំទៅដើរលេងនៅប្រទេសថៃ ខ្ញុំមិនហ៊ានចេញពីសណ្ឋាគារយប់ៗឡើយ, អ្នកដែលធ្លាប់ទៅលេងប្រទេសថៃញឹកដឹកហើយថា ថៃមានចោរជិះម៉ូតូឆក់ច្រើន, ជនជាតិចិនល្អជាងជនជាតិថៃច្រើន គ្មានប្រយោជន៍ទេកុំទៅរំពឹងប្រទេសនេះ»៕