ខំរកជិតមួយជីវិត ទីបំផុតប្តីប្រពន្ធឥណ្ឌាមួយគូប្រមូលទ្រព្យជាង ២៣ លានដុល្លារបរិច្ចាគឱ្យគេខ្ទេច រួចនាំគ្នាទៅបួសស្វែងរកព្រះធម៌វិញ
សារព័ត៌មានឥណ្ឌា បានរាយការណ៍ពីការសម្រេចចិត្តទៅបួសដើរក្នុងផ្លូវធម៌ របស់ប្តីប្រពន្ធមហាសេដ្ឋីមួយគូ ដោយសុខចិត្តដាក់ទានទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មានក្នុងជីវិតឱ្យទៅអ្នកដទៃទាំងអស់។
តាមព័ត៌មានបានឱ្យដឹងថា លោក Bhavesh Bhai Bhandari ជាមហាសេដ្ឋីជនជាតិឥណ្ឌា ដែលរកស៊ីក្នុងការម៉ៅការសាងសង់ ហើយថ្មីៗនេះ លោក ជាមួយនឹងប្រពន្ធ ក៏ដូចជាញាតិមិត្តចំនួន ៣៥ នាក់ទៀត បានសម្រេចចិត្តនាំគ្នាចូលបួសក្នុងសាសនា Zen ទៅហើយ។ ក្នុងនោះ លោកបានចែកទានទ្រព្យសម្បត្តិ ដែលមានចំនួន ២ ០០០ លានរូពី ស្មើប្រមាណជាង ២៣ លានដុល្លារ ឱ្យទៅអ្នកដទៃទាំងអស់ដែលចាំយក ដោយមានទាំងការជិះឡានបាចលុយទៀត ពោលគឺលោកឱ្យទាំងអស់ មិនទុកអ្វីសោះនៅនឹងខ្លួន សូម្បីតែទូរស័ព្ទមួយគ្រឿង។
យ៉ាងណាមិញ មានមហាជនច្រើនណាស់នាំគ្នាឆ្ងល់ថាហេតុអ្វីប្តីប្រពន្ធមួយគូនេះ សុខចិត្តចោលមាសចោលប្រាក់ទៅរកធម៌អាថ៌បែបនេះ ឯមូលហេតុនោះគឺ កាលពីឆ្នាំ ២០២២ កន្លងទៅកូនប្រុសកូនស្រីរបស់ពួកគេបានបួសក្នុងសាសនា Zen ហើយក្រោយមកទើបឪពុកម្តាយទាំងគូមានចិត្តសទ្ធាជ្រះថ្លា ហើយក៏នាំគ្នាចោលទ្រព្យសម្បត្តិ និងទៅបួសជាមួយកូនតែម្តង៕