រូបសេះសមុទ្របាញ់ទឹកនៅកំពតល្បីខ្លាំង កំពុងទាញភ្ញៀវទេសចរឱ្យនាំគ្នាទៅថតរូបលេង ធ្វើស្ទីលប្លែកៗយ៉ាងម៉េចក៏មាន
សមិទ្ធផលថ្មីរបស់ខេត្តកំពត ដែលជារូបសេះសមុទ្របាញ់ទឹក បានសាងសងរួចរាល់ជាស្ថាពរ និង កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីបណ្ដាប្រជាពលរស់នៅក្នុងតំបន់ផ្ទាល់ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ បាននាំគ្នាទៅទស្សនាផ្ទាល់ និង ផ្ដិតយករូបភាពស្អាតៗ បង្ហោះចែកចាយនៅលើបណ្ដាញសង្គម ធ្វើឱ្យទីតាំងខេត្តមួយនេះ កាន់តែមានភាពអ៊ូអរ ទាក់ទាញភ្ញៀវទៅកម្សាន្តកាន់តែច្រើន។
ថ្មីៗនេះ គេឃើញរូបថតជាច្រើនសន្លឹក ដែលបានថតនៅទីតាំងរូបសំណាកសេះសមុទ្របាញ់ទឹក ក្នុងខេត្តកំពត ត្រូវបានបង្ហោះឡើងដោយផេក កំពតកំពូលដួងចិត្ត មានមហាជនចែកចាយបន្តគ្នាពាសពេញបណ្ដាញសង្គមហ្វេសប៊ុក ព្រោះថារូបភាពទាំងអស់នោះ បានស្ដែងពីការថតរូបប្រកបដោយសិល្បៈស្អាតយ៉ាងទាក់ទាញ ជាមួយរូបសំណាកសេះសមុទ្រនោះ។
ទិដ្ឋភាពទាំងអស់នេះ បានស្ដែងពីភាពជោគជ័យថ្មីមួយដែលរដ្ឋបាលខេត្តកំពត បានប្រឹងប្រែងកសាងស្នាដៃថ្មីៗ ដើម្បីធ្វើឱ្យខេត្តមួយនេះ ទទួលបានការពេញនិយមមកលេងកម្សាន្តពីសំណាកភ្ញៀវទេសចរ៕
រូបភាព៖ កំពតកំពូលដួងចិត្ត