ឆ្នេរមួយកន្លែង នៅកូរ៉េ តែងធ្វើមហោស្រពខ្សាច់រាល់ឆ្នាំ ធ្វើរូបតំណាងកន្លែងល្បីៗ ក្នុងនោះក៏ធ្លាប់មានអង្គរវត្តកម្ពុជាដែរ
នាពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ ទៅលើពិធីបុណ្យមហោស្រពខ្សាច់មួយកន្លែង នៅប្រទេសកូរ៉េ ស្ថិតនៅឆ្នេរសមុទ្រប៊ូសាន ដែលតែងតែរៀបចំនូវពិរណ៍ឆ្នេរខ្សាច់តំណាងឱ្យកន្លែងល្បីៗទៅតាមប្រទេសនីមួយៗ ដែលក្នុងនោះក៏ធ្លាប់មានខ្សាច់រូបអង្គរវត្ត តំណាងឱ្យប្រទេសកម្ពុជាផងដែរ។
តាមរយៈវេបសាយបរទេស Rove.me បានឱ្យដឹងថា មហោស្រពខ្សាច់នៅឆ្នេរសមុទ្រប៊ូសាន ដែលគេហៅថា Haeundae Sand Festival គឺបង្កើតឡើងដោយមានកម្មវិធីតាំងបង្ហាញរូបនៅខ្សាច់ប្រកបទៅដោយសិល្បៈ ការលេងកីឡានៅមាត់ឆ្នេរ និងមានការជប់លៀងពេលរាត្រីនៅទីនោះផងដែរ។
កម្មវិធីមហោស្រពនេះទៀតសោត គេតែងប្រារព្ធនៅចុងខែឧសភា ឬអាចដើមខែមិថុនា ជារដូវកាលដែលលេងសប្បាយលើឆ្នេរខ្សាច់នៅប៊ូសាន។ នៅក្នុងកម្មវិធីនេះមានដូចជា ការប្រកួតកីឡាលើឆ្នេរខ្សាច់ជាច្រើនប្រភេទ ការបាញ់កាំជ្រួចនិងមានការប្រគំតន្ត្រីនាពេលរាត្រី ហើយអ្វីដែលទាក់ទាញ និងសំខាន់បំផុតនៅក្នុងកម្មវិធីនោះគឺ ការបង្ហាញរូបសំណាកនានា ដោយធ្វើឡើងពីឆ្នេរខ្សាច់ពណ៌សនោះតែម្ដង៕
ប្រភព ៖ Rove.me