បង្ហាញខេត្តជើងឯកទាំង ៥ វ៉ាដាច់គេមានអ្នកទៅលេងច្រើនថ្ងៃសង្ក្រាន្តចូលឆ្នាំខ្មែរ ៣ ថ្ងៃ តែស្តាយភ្នំពេញឆ្នាំនេះអត់ជាប់ Top
តាមរយៈក្រសួងព័ត៌មាន នាពេលថ្មីៗនេះ បានជូនរបាយការណ៍ស្ថិតិទេសចរណ៍ឱ្យបានដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ០៣ ថ្ងៃ ពីថ្ងៃទី ១៣-១៥ ខែមេសា ឆ្នាំ ២០២៤ មានខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេចំនួន ៥ ខេត្ត។
ជាក់ស្ដែង តាមរយៈរបាយការណ៍ បានឱ្យដឹងថា ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ០៣ ថ្ងៃ នៃឆ្នាំ ២០២៤ រាជធានី-ខេត្ត ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង ៥ មានដូចជា ៖
១. កំពង់ចាម
– ទេសចរជាតិ ប្រមាណ ៣.៤៣១.២២៤ នាក់
– ទេសចរបរទេស ប្រមាណ ៣៥៦ នាក់
២. កំពង់ស្ពឺ
– ទេសចរជាតិ ប្រមាណ ១ ២៣៣ ២៩៥ នាក់
– ទេសចរបរទេស ប្រមាណ ១២៤៣ នាក់
៣. បាត់ដំបង
– ទេសចរជាតិ ប្រមាណ ១ ០៧១៥៥៥ នាក់
– ទេសចរបរទេស ប្រមាណ ១ ៦៤១ នាក់
៤. ព្រៃវែង
– ទេសចរជាតិ ប្រមាណ ១ ០១៤ ៦០៦ នាក់
– ទេសចរបរទេស ប្រមាណ ៣៣ នាក់
៥. សៀមរាប
– ទេសចរជាតិ ប្រមាណ ៩៤៣ ០០០ នាក់
– ទេសចរបរទេស ប្រមាណ ១២ ៩៩១ នាក់
គួរបញ្ជាក់ដែរថា សម្រាប់រាជធានីភ្នំពេញ ក្នុងរវាងបុណ្យចូលឆ្នាំថ្មីនេះអត់បានជាប់ជើងឯកទេ ដោយបានត្រឹមលំដាប់ទី ៧ ប៉ុណ្ណោះ ដែលមានចំនួនភ្ញៀវជាតិចំនួន ៧៧៧ ៥៨៥ នាក់ ឯរីភ្ញៀវបរទេសមានចំនួន ១៤ ៧៦៦ នាក់៕