នៅភ្នំពេញតើ! អ្នកចូលចិត្តពណ៌លឿង និង ស ត្រូវម៉ាច់ ហាងកាហ្វេមួយកន្លែងនេះតុបតែងស្អាត ញ៉ាំកាហ្វេបណ្ដើរថតរូបបណ្ដើរ អ៊េមខ្លាំង!
បច្ចុប្បន្នហាងកាហ្វេ មិនត្រឹមជាទីសម្រាប់គ្រាន់តែទទួលទានកាហ្វេមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងផ្ដល់នូវបរិយាកាសស្រស់ស្រាយក្នុងការសិក្សា និង បំពេញការងារផ្សេងៗ ដែលតម្រូវឱ្យម្ចាស់អាជីវកម្មនីមួយៗរចនាសាងសង់ទីតាំងយ៉ាងប្រកួតប្រជែង ដើម្បីតម្រូវចិត្តអតិថិជនរបស់ខ្លួន។
ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំនូវទីតាំងហាងកាហ្វេ ១ កន្លែង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានរចនាបថស្អាតប្លែក ស័ក្តិសមបំផុតសម្រាប់យុវវ័យចូលចិត្តស្រូបយកខ្យល់អាកាស ភាពស្ងប់ស្ងាត់ ជាពិសេសនោះគឺអ្នកចូលចិត្តពណ៌លឿង និង ស ដឹងតែត្រូវម៉ាច់។
ហាងកាហ្វេនោះដែរ មានឈ្មោះថា Yellow Caff Phnom Penh ដែលមានទីតាំងនៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក។ ហាងកាហ្វេមួយកន្លែងនេះដែរ បានរចនាឡើងដោយមានពណ៌លឿង និង សជាគោល ព្រមទាំងមានទីធ្លា Outdoor ធំទូលាយថែមទៀតផង៕