ទើបឆ្នាំមុន ឥឡូវឆ្នាំនេះទៀត! ស្វាមីអ្នកលក់អនឡាញល្បីពីរនាក់ សុទ្ធតែមរណភាពត្រឹមមួយប៉ប្រិចភ្នែក
គិតៗទៅមនុស្សយើងពិតជាមើលមិនឃើញមែន នៅសុខៗឃើញគ្នានឹងមុខ តែបែរជាត្រូវអស់អាយុត្រឹមតែមួយប៉ប្រិចភ្នែក។ ជាក់ស្តែងដូចជា ស្វាមីអ្នកលក់អនឡាញដ៏ល្បីចំនួនពីររូប អ្នកទាំងពីរសុទ្ធតែជាបុគ្គលល្បីៗ និងមានជំនួញធំៗនៅក្នុងដៃ សំខាន់ភរិយារបស់លោកសុទ្ធតែជាអ្នកខ្លាំងនៅក្នុងជំនួញអនឡាញ។
១. លោក ឈាង រ័ត្ន
លោក ឈាង រ័ត្ន ជាស្វាមីរបស់អ្នកលក់អនឡាញដ៏ល្បី លោកស្រី នួន ស៊ុន្ទរី ហៅ ស្រីអូន ថៅកែក្រុមហ៊ុនសម្រស់ធម្មជាតិ។ លោកបានទទួលមរណភាពកាលពីរសៀលថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៣ ដោយធ្វើអត្តឃាតចង-កសម្លាប់ខ្លួន។ មរណភាពក្នុងវ័យ ៤០ ឆ្នាំ គ្រានោះមហាជនជាច្រើនមានការរន្ធត់ចិត្តយ៉ាងខ្លាំង ដោយហេតុរូបលោកកំពុងកាក់កបក្នុងជំនួញ និងគ្រួសារ តែបែរជាសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងទៅវិញ។
២. លោក ឈួរ ឈុនហួរ
ទើបផ្ទុះដំណឹងថ្មីៗនៅលើបណ្តាញសង្គម លោក ឈួរ ឈុនហួរ ដែលត្រូវជាស្វាមីម្ចាស់ផលិតផល Lakamo បានទទួលមរណភាពកាលពីយប់ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៤ នេះ។ តាមរយៈការចែកចាយព័ត៌មានពេញបណ្តាញសង្គម លោក ឈួរ ឈុនហួរ បានស្លាប់ដោយសារករណីចោរចាប់ជំរិតទារលុយ ២០ ម៉ឺនដុល្លារ និងបានបាញ់សម្លាប់ នៅក្នុងផ្ទះតែម្តង ហើយចោរក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយពេលប៉ូលិសមកដល់។ គួរឱ្យដឹងដែរថា លោក ឈួរ ឈុនហួរ ជាអគ្គនាយករងក្រុមហ៊ុន ព្រីមៀរ៍ ផាក និងជា អគ្គនាយក ក្រុមហ៊ុន មិង ហួរ គ្រុប ខូអិលធីឌី៕