បែកការអស់! ប្ដីចាប់បានថាប្រពន្ធមានសហាយស្មន់ ក្រោយសត្វសេកចិញ្ចឹមនៅផ្ទះលួចខ្សឹបប្រាប់ថា «ប្តីខ្ញុំមិននៅទេ មកនេះមកបង»
រឿងរ៉ាវនៅប្រទេសទួរគីមួយ កំពុងតែធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ ដោយមានបុរសម្នាក់ចាប់បានថាប្រពន្ធលួចមានសហាយ ព្រោះតែឮសត្វសេកដែលខ្លួនចិញ្ចឹមនិយាយតាម ដល់ឡើងប្តឹងដល់តុលាការ ក៏យកសត្វសេកទៅធ្វើជាសាក្សីតែម្តង។
ក្នុងនោះតាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះចេះតែសង្ស័យថាប្រពន្ធលួចមានប្រុសថ្មីយូរហើយ តែនៅមិនទាន់មានភស្តុតាងច្បាស់ រហូតដល់ថ្ងៃមួយពេលត្រឡប់មកផ្ទះវិញ ក៏ស្រាប់តែឮសត្វសេកដែលខ្លួនចិញ្ចឹមនិយាយពាក្យប្លែកៗថា «ប្តីខ្ញុំមិននៅទេ មកនេះមក»។ គ្រាន់តែឮប៉ុណ្ណេះ បុរសខាងលើក៏ប្រាកដចិត្តតែម្តងថា ប្រពន្ធពិតជាមានសហាយពិតមែន ហើយក៏បានដាក់ពាក្យបណ្តឹងលែងលះដោយក្តីក្រោធខឹង។
យ៉ាងណាមិញ នៅពេលដែលត្រូវដល់ពេលឡើងតុលាការ បុរសរូបនេះក៏បាននាំយកសត្វសេកទាំងពីរក្បាលទៅជាមួយផងដែរ ដើម្បីជាសាក្សីនៅក្នុងដំណើររឿងនេះ។ ដោយឡែក គេមិនដឹងថា សត្វសេកនេះ អាចនិយាយផ្តល់ព័ត៌មានជាមួយដឹងមេធាវី ឬ តុលាការបានឬយ៉ាងណានោះទេ តែរឿងរ៉ាវនេះពិតជាធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង៕