កុំពូកែច្រាសពេក! ខឹងមាន់ដេញច្រាសចៅស្រីបះជើងប្រផាត់ប្រភីង តាមិនទុកយូរចាប់បោចរោមស្ងោរស៊ុបឱ្យចៅហុត ទុកជាការសងសឹក
មានរឿងរ៉ាវមួយនៅប្រទេសចិន ដែលធ្វើឱ្យមហាជនហួសចិត្តអស់សំណើច ដោយមានលោកតាមួយរូបខឹងមាន់ដេញច្រាសចៅស្រីខ្លាំងពេក លេងចាប់មកបោចរោមស្ងោរឱ្យចៅហូបវិញ ទុកជាការសងសឹងយ៉ាងទាន់ហន់។
តាមព័ត៌មានបានឱ្យដឹងថា នៅថ្ងៃមួយចៅស្រីតូចរបស់តាបានរត់លេងនៅបរិវេណខាងមុខផ្ទះសុខៗ ស្រាប់តែមាន់ចិញ្ចឹមក៏បានលោតទៅធាក់នាងរហូតទាល់តែដួលផ្ងារក្រោយ ហើយពេលដួលហើយ វាក៏នៅតែតាមចឹក និង ហក់ជាន់នាងយ៉ាងមិនប្រណីទៀតផង។ នាងតូចត្រូវមាន់ធ្វើបាបមួយសន្ទុះធំ ទើបយាយមកឃើញហើយក៏បានដេញមាន់ចេញ និង ជួយចៅស្រីសំណព្វចិត្ត។
យ៉ាងណាមិញ នៅពេលលោកតាដឹងថាចៅស្រី ត្រូវបានមាន់ចង្រៃធ្វើបាបរាងកាយដូច្នេះ តាក៏កើតទៅជាការខឹងមិនសុខចិត្ត ហើយក៏បានចាប់មាន់ជើងល្អ មកបោចស្ងោរធ្វើស៊ុបឱ្យចៅហុតយកកម្លាំងភ្លាមៗមិនចាំយូរនោះទេ។ ដោយឡែក មហាជនដឹងរឿងនេះហើយ ម្នាក់ៗហាក់ដូចអស់សំណើច តែក៏សរសើរតាដែរដែលស្រឡាញ់ចៅខ្លាំងដល់ថ្នាក់នេះនោះ៕