ឆ្ងល់យូរហើយ? ម៉េចបានស្បែកជើងប៉ាត់តាតែងមានត្រចៀកនៅពីក្រោយមួយ ឥលូវមកដឹងប្រយោជន៍ ៤ យ៉ាងរបស់វា
ជឿថាមហាជនប្រាកដជាធ្លាប់ឆ្ងល់មកហើយថាត្រចៀកដែលនៅខាងក្រោយស្បែកជើងប៉ាត់តានោះ មានសម្រាប់ធ្វើអ្វី គេប្រើយ៉ាងណា ឬក៏មានប្រយោជន៍អ្វីខ្លះ។ តស់! មកដឹងប្រយោជន៍ទាំង ៤ យ៉ាងរបស់វាទាំងអស់គ្នា ៖
១. ជួយឱ្យងាយស្រួលក្នុងការពាក់
នៅពេលដែលពាក់ស្បែកជើងប៉ាត់តា យើងស៊កម្រាមដៃចូលទៅក្នុងត្រចៀកនោះ រួចទាញវាមក នោះការពាក់នឹងកាន់តែងាយស្រួល ព្រមទាំងមិនធ្វើឱ្យស្បែកជើងខូចរូបរាងទៀតផង។
២. ងាយស្រួលក្នុងការហាល
ជាធម្មតានៅពេលដែលស្បែកជើងទទឹក យើងតែដាក់វាបញ្ឃរហាល តែតាមពិតទៅទៅត្រចៀកស្បែកជើង អាចជួយឱ្យយើងពន្យួរហាលបានដោយងាយស្រួល ហើយថែមទាំងឆាប់ស្ងួតទៀតផង។
៣. សម្រួលដល់ខ្សែស្បែកជើង
បើសិនជាខ្សែស្បែកជើងរលុងពេក យើងក៏ទាញវាស៊កចូលត្រចៀកនោះរួចចងក៏បានដែរ។ ភាគច្រើនអ្នកចូលចិត្តរត់ តែងតែស៊កចងបែបនេះ ព្រោះតែវាធ្វើឱ្យស្បែកជើងកាន់ស៊ុបជាប់ជើង កាន់តែងាយស្រួលរត់ជាងមុន។
៤. ងាយស្រួលកាន់
បើសិនជាមិនចង់ពាក់ ឬ ប្រឡាក់ យើងអាចប្រើត្រចៀកនេះស៊កកាន់បានយ៉ាងងាយស្រួល។ ចង់យកខ្សែមកចងហើយទើបយួរទៀតក៏បានដែរ មិនចាំបាច់កាន់ឱ្យប្រឡាក់ដៃនោះទេ៕
‘