សេវទុកទៅ! ចូលឆ្នាំហើយអស់សោហ៊ុយមកភ្នំពេញវិញ អាចជិះឡានក្រុងរដ្ឋ Free បាន នេះជាទីតាំងឡានចាំទទួល
កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៤ អភិបាលរងរាជធានីភ្នំពេញ ឯកឧត្តម កើត ឆែ បានបញ្ជាក់ឱ្យបានដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ ដោយមិនបង់ប្រាក់។
តាមរយៈសេចក្ដីជូនដំណឹងនេះផងដែរ បានបញ្ជាក់ឱ្យដឹងថា សម្រាប់អ្នកដែលចង់ត្រឡប់មករាជធានីភ្នំពេញវិញ ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ គឺមានម៉ោងចេញដំណើរពីម៉ោង ៦ ៖៣០ នាទីព្រឹក ដល់ម៉ោង ១១៖៣០ នាទីព្រឹក ខណៈទីតាំងចេញដំណើរគឺមាននៅតាមខេត្តក្រុងរៀងៗខ្លួន ដូចខាងក្រោម៖
១. ខេត្តព្រៃវែង ៖ ចំណតទីរួមខេត្តព្រៃវែង
២. ខេត្តស្វាយរៀង ៖ ចំណតទីរួមខេត្តស្វាយរៀង
៣. ខេត្តតាកែវ ៖ ចំណតរង្វង់មូលអូរចំបក
៤. ខេត្តកែប ៖ សាលាបឋមសិក្សាដំណាក់ចង្អើរ
៥. ខេត្តកំពត ៖ ចំណតរថយន្តទីរួមខេត្តកំពត
៦. ខេត្តព្រះសីហនុ ៖ វិមានឯករាជ្យ ខេត្តព្រះសីហនុ
៧. ខេត្តកំពង់ឆ្នាំង ៖ ចំណតរថយន្តផ្សារលើ
៨. ខេត្តពោធិ៍សាត់ ៖ ទីតាំងបុរីឧកញ៉ា ភូ ពុយ
៩. ខេត្តបាត់ដំបង ៖ ចំណតរថយន្តផ្សារទំនើប ភូ ពុយ
១០. ខេត្តបន្ទាយមានជ័យ ៖ ចំណតរថយន្តក្រុងសេរីសោភ័ណ្ឌ
១១. ខេត្តកំពង់ធំ ៖ ភោជនីយដ្ឋានស្ទឹងសែន
១២ . ខេត្តសៀមរាប ៖ បុរីរដ្ឋបាលខេត្តសៀមរាប (ផ្លូវ ៦០ ម៉ែត្រ)
១៣. ខេត្តកំពង់ចាម ៖ ចំណតរថយន្តខេត្តកំពង់ចាម
១៤. ខេត្តត្បូងឃ្មុំ ៖ ចំណតផ្សារសួង
១៥. ខេត្តក្រចេះ ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត (រង្វង់មូលព្រាបស)
១៦. ខេត្តស្ទឹងត្រែង ៖ សាលាខេត្តស្ទឹងត្រែង៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖