ក្រោយផ្ទុះការរិះគន់ខ្លាំង ពេលនេះកន្លែងរៀបតាំងអបអរបុណ្យចូលឆ្នាំថ្មី ត្រូវខាងព្រលានបានរុះរើចេញវិញហើយ
កាលពីរសៀលថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ ថ្មីៗនេះ មហាជនបានផ្ទុះការវែកញែក និង លើកជាមតិរិះគន់យ៉ាងខ្លាំងទៅលើការរៀបចំតាំងបង្ហាញពីការអបអរបុណ្យចូលឆ្នាំថ្មីមួយ ដែលរៀបចំឡើងដោយខាងព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅច្រកចេញចូលក្នុងព្រលាន។
ក្រោយមានការរិះគន់បាក់ទឹកបាក់ដីនោះ នៅរសៀលថ្ងៃដដែល គេសង្កេតឃើញខាងព្រលានបានរុះរើការរៀបចំនោះចេញវិញហើយ។ ការរុះរើនេះដែរ គេនៅមិនទាន់ដឹងថានឹងរៀបចំថ្មីវិញឬយ៉ាងណានោះទេ។
យ៉ាងណាមិញ មានមតិសាធារណជនជាច្រើនបានទទូចឱ្យខាងព្រលានមានការរៀបចំចាត់ចែងជាថ្មីឡើងវិញ និង ឱ្យបានល្អជាងមុន ស័ក្តិសមជាងមុន ដើម្បីលើកមុខមាត់ជាតិទៅកាន់បរទេស ព្រោះការរៀបចំបានល្អគឺអាចចូលរួមផ្សព្វផ្សាយពីកម្ពុជាផងដែរ៕