មេឃក្តៅមធ្យមងំដាច់ភ្លើង! មហាជនរអ៊ូ ខណៈ EDC បានប្រកាស ៨ ខណ្ឌនៅភ្នំពេញ មានការរអាក់រអួលអគ្គិសនីដល់ថ្ងៃទី ៧
កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដោយចាប់ពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៤ នេះ ដល់ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៤ នៅតំបន់មួយចំនួននឹងរអាក់រអួលភ្លើងទៅតាមពេលវេលា។
ខាង EDC បានបញ្ជាក់ឱ្យដឹងផងដែរថា បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលស្នើសុំអភ័យទោសទុកជាមុន ខណៈខណ្ឌដែលនឹងត្រូវរអាក់រអួលរួមមាន ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ ខណ្ឌច្បាអំពៅ ខណ្ឌព្រែកព្នៅ ខណ្ឌចំការមន ខណ្ឌមានជ័យ និង ខណ្ឌដង្កោ។
ខាងក្រោមនេះ ជាព័ត៌មានលម្អិតចំពោះពេលវេលាដែលអគ្គិសនីមានការរអាក់រអួលទៅតាមទីតាំងខណ្ឌនីមួយៗ ៖