មិនទាន់បានមួយអាទិត្យផង នៅអាមេរិក កប៉ាល់ដឹកទំនិញមួយទៀត បានជួបហេតុការណ៍បុកស្ពាន
កប៉ាល់ដឹងទំនិញមួយគ្រឿងទៀតហើយ បានជួបហេតុការណ៍បុកសសរស្ពានថ្មមួយឆ្លងកាត់ដងទន្លេនារដ្ឋ Arkansas សហរដ្ឋអាមេរិក ត្រឹមពេលមិនដល់ ១ សប្ដាហ៍ផង ក្រោយហេតុការណ៍កប៉ាល់ដឹកទំនិញបុកបំបាក់ស្ពាននៅក្រុង Baltimore រដ្ឋ Maryland។
ប៉ូលិសរដ្ឋ Oklahoma បានធ្វើការបិទផ្លូវ highway មួយទាំងស្រុង ក្រោយកប៉ាល់ដឹកទំនិញមួយគ្រឿង បានបើកបុកសសរស្ពានថ្មមួយ ដែលជាផ្លូវឆ្លងកាត់ទន្លេ Arkansas កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ។ មកទល់បច្ចុប្បន្ន ចំពោះមូលហេតុបណ្ដាលឱ្យមានការប៉ះទង្គិចនេះនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។
គួររំឭកផងដែរថា ហេតុការណ៍បុកស្ពាននេះដែរ បានកើតឡើងមិនដល់មួយសប្ដាហ៍ផង ក្រោយកប៉ាល់ដឹកទំនិញ Dali បានបុកបំបាក់ស្ពាន Francis Scott Key នាទីក្រុង Baltimore បណ្ដាលឱ្យមនុស្សចំនួន ៦ នាក់បានស្លាប់បាត់បង់ជីវិត៕