ហួសចិត្ត! ទម្លាយមូលហេតុដែលម្តាយចិត្តអប្រិយទុកកូនស្រីអាយុ ១៦ ខែចោលនៅផ្ទះម្នាក់ឯង រហូតអត់ឃ្លានស្ល-ា.ប់
នាង Kristel Candelario ដែលតុលាការទើបតែកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទទុកកូនចោលរហូតដាច់ពោះស្លាប់ ឯខ្លួនឯងទៅចាយពេលដើរលេងសប្បាយជាមួយគូស្នេហ៍នោះ បាននិយាយដាក់បន្ទោសទៅលើបញ្ហាផ្លូវចិត្តរបស់ខ្លួន ដែលជាអ្នកបង្ខំឱ្យទៅដើរលេងលម្ហែខួរ ទុកកូនចោលនៅផ្ទះឱ្យអត់ឃ្លានរហូតស្លាប់ នេះបើតាមការរៀបរាប់របស់នាង Kristel ពីក្នុងគុក នៅក្រុង Cleveland រដ្ឋ Ohio សហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងទៅ។
ក្នុងនោះដែរ អ្នកម្ដាយចិត្តខ្មៅរូបនេះ ក៏ត្រូវបានគេចុចសួរពីមូលហេតុទុកកូនចោល ហើយទៅដើរលេងច្រើនថ្ងៃដោយគ្មាននឹកគិតពីកូននោះ នាង Kristel បានឆ្លើយថា៖ «តាមពិតទៅការសម្រេចចិត្តហ្នឹង គឺខ្ញុំគិតតាំងពីប៉ុន្មានខែមុនឯណោះ។ ខ្ញុំចូលពេទ្យនៅខែមករា និង កុម្ភៈ ឆ្នាំ ២០២៣ ព្រោះតែខ្ញុំកើតមានបញ្ហាផ្លូវចិត្ត។ អំឡុងពេលនោះ មានពេលមួយ ខ្ញុំចង់សម្លាប់ខ្លួនទៀតផង។ ដោយសារមូលហេតុនេះហើយ ខ្ញុំត្រូវដេកពេទ្យ មិនអាចសូម្បីតែដើររយៈពេលជិត ២ សប្ដាហ៍។ រហូតមកដល់ខែមីនា ឆ្នាំ ២០២៣ ខ្ញុំ និងមិត្តប្រុសខ្ញុំ ក៏ចង់ធ្វើដំណើរកម្សាន្តមួយ»។
នាង Kristel បានរៀបរាប់ទៀតថា៖ «តាមពិតទៅ ពេលដែលខ្ញុំចេញពីផ្ទះទៅដើរលេងនោះ គឺវាដូចជាមានកម្លាំងមួយជំរុញឱ្យខ្ញុំធ្វើបែបហ្នឹង ពេលនោះខ្ញុំចាប់យករបស់ត្រឹម ៤ មុខតាមខ្លួនប៉ុណ្ណោះ ហើយរត់ចេញពីផ្ទះ ដូចមាននរណាដេញតាមខ្ញុំអ៊ីចឹង។ អារម្មណ៍ខ្ញុំពេលនោះ វាមិនមែនគិតថា អាហ្ហ៎! ខ្ញុំទៅដើរលេងនៅ Puerto Rico ហើយ ខ្ញុំដឹងតែសប្បាយហើយ។ អត់ទេ! ខ្ញុំគ្មានគិតអ៊ីចឹងទេ ខ្ញុំគ្រាន់តែចង់គេចពីជីវិតដែលស្ត្រេស ជីវិតដែលមានបញ្ហាផ្លូវចិត្តប៉ុណ្ណោះ»។
គួរបញ្ជាក់ផងដែរថា មិត្តប្រុសរបស់នាង Kristel គឺមិនមានជាប់ទោសអ្វីនោះឡើយ ដោយសារតែ Kristel មិនបានប្រាប់សង្សារថា កូនរបស់នាងនៅម្នាក់ឯងងឡើយ ដោយនាងបានកុហកថា នាងបានទុកកូននៅជាមួយសាច់ញាតិឱ្យគេជួយមើលថែ។ យ៉ាងណា ចំពោះសាច់ញាតិរបស់នាងវិញ ក៏មិនបានដឹងថានាងទុកកូនចោលក្នុងផ្ទះតែឯងដូចគ្នា ដោយគិតថានាង Kristel យកកូនទៅដើរលេងជាមួយគ្នា៕