(វីដេអូ) អ្នកទស្សនាប្រហោងពោះអស់! នាដកាខ្មែរសម្តែងរបាំមេខលានៅថៃ ពេលបោះកែវមណីចំដៃយក្ស តែមិនបណ្តោយឱ្យធ្លាក់ ប្រើបច្ចេកទេសចាប់ជាប់វិញយ៉ាងអស្ចារ្យ
មហាជនកំពុងតែផ្ទុះការសរសើរស្ងប់ស្ងែងយ៉ាងខ្លាំង ទៅលើនាដកាមួយរូបរបស់ខ្មែរយើង ដែលសម្តែងរបាំមេខលានៅប្រទេសថៃ ហើយបានបញ្ចេញសមត្ថភាពយ៉ាងស្ទាត់ជំនាញក្នុងការចាប់កែវមណី ក្រោយពីបោះទៅទើសដៃយក្សបម្រុងនឹងធ្លាក់ទៅហើយ តែអាចស្រវាចាប់ជាប់វិញ។
តាមរយៈឃ្លីបវីដេអូ ដែលត្រូវបានចែកចាយនៅក្នុងបណ្តាញសង្គម បានបង្ហាញឱ្យឃើញថានាដកាទាំងពីររូប បានតាំងចិត្តបញ្ចេញក្បាច់របាំមេខលាយ៉ាងស្វាហាប់ ឯអ្នកទស្សនាក៏ហាក់ជក់ចិត្តដូចគ្នាជាមួយនឹងការសម្តែងនេះ។ យ៉ាងណាមិញ ខណៈដល់វគ្គដែលតួអង្គយក្សត្រូវចូលទៅដណ្តើមកែវមណី ហើយតួអង្គមេខលាក៏បានបោះកែវមណីឡើងទៅលើ ស្រាប់តែពេលធ្លាក់មកវិញចំដៃយក្សជាមុន ធ្វើឱ្យរកកលនឹងធ្លាក់ទៅលើដីហើយ តែនាដកាដែលជាតួអង្គមេខលា ក៏បានស្រវាចាប់មកវិញយ៉ាងជាប់ទាន់ពេលវេលា ពិតជាគួរឱ្យសរសើរណាស់។
យ៉ាងណាមិញ តាមរយៈវីដេអូនេះ ឃើញថាមហាជនជាច្រើន ហាក់ភ័យប្រហោងពោះមិនតិចនោះទេ ហើយក្រោយពីឃើញភាពរហ័សរហួន និងមានសមត្ថភាពរបស់នាដការូបនេះហើយ មហាជនក៏ផ្ទុះការសរសើរមិនដាច់ពីមាត់ថា នេះហើយ ពិតជាធនធានសិល្បៈដ៏ល្អរបស់ខ្មែរយើងពិតប្រាកដ៕