ដល់-ក! ក.ប.ប.រកឃើញទីតាំងផលិត ស្តុកទុក នំបាយក្តាំង ស្បែកជ្រូក និង គ្រឿងសមុទ្របង្កក ៣ ទីតាំង ពុំស្របតាមស្តង់ដារបច្ចេកទេស
នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ មន្ត្រីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្រ្កាបការក្លែងបន្លំ (CCF) បានចុះត្រួតពិនិត្យជាក់ស្តែងនៅតាមបណ្តាទីផ្សារ និងតាមទីតាំងឬសិប្បកម្មផលិតផលិតផលម្ហូបអាហារចំនួន ១ ទីតាំង ក្នុងភូមិសាស្ត្រខណ្ឌទួលគោក និង ទីតាំងផលិត ស្តុកទុក នំបាយក្តាំង និង គ្រឿងសមុទ្របង្កក ចំនួន ២ កន្លែង ក្នុងភូមិសាស្ត្រខណ្ឌដង្កោ។
បើតាមប្រភពខាងលើបានង្ហាញឱ្យឃើញថា មន្ត្រីជំនាញ បានរកឃើញពុំអនុលោមតាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ ហើយការផលិត ស្តុកទុក ចែកចាយ ពុំស្របតាមស្តង់ដារបច្ចេកទេស និង បទប្បញ្ញត្តិជាធរមាននោះទេ។
ក្នុងនោះ មន្ត្រីជំនាញបានដកយកសំណាកគំរូមួយចំនួនពីទីតាំងទាំង ៣ នោះ រួចបញ្ជូនទៅនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការវិភាគលម្អិតបន្ថែម ក្រែងមានសារធាតុគីមីហាមឃាត់លើទំនិញ ដែលបណ្ដាលឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF