តិចអត់ដឹង! ងូតទឹកបណ្តើរ នោមបណ្តើរ ក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពដែរ
មនុស្សភាគច្រើន ច្បាស់ណាស់ឱ្យតែពេលកំពុងងូតទឹកប្រាកដជាមានពេលខ្លះបានបត់ជើងជើងតូចមកជាមួយ តែមានដឹងទេ ថាក្នុងទឹកនោមមានមេរោគអ្វីខ្លះ? តើការបត់ជើងបែបនេះ អាចបណ្តាលឱ្យមានការប៉ះពាល់ដល់សុខភាពទេ?
នៅក្នុងទឹកនោមរបស់យើង ក៏មានមេរោគច្រើនដែរ ជាពិសេសគឺមាន Staphylococcus ដែលបង្កឱ្យមានការរលាកស្បែក ប៉ុន្តែសម្រាប់ទឹកនោមរបស់មនុស្សមានសុខភាពល្អ មានកម្រិតមេរោគបាក់តេរីក្នុងបរិមាណតិចតួច មិនអាចជាបញ្ហាបង្កឱ្យមានការប៉ះពាល់អ្វីនោះទេ ជាពិសេស គឺបើសិនជាយើងងូតទឹកនៅបន្ទប់ទឹកផ្ទាល់ខ្លួន។
ដោយឡែក សម្រាប់មនុស្សមិនសូវមានសុខភាពល្អ ការនោមបណ្តើរ និងងូតទឹកបណ្តើរ អាចមានភាគរយធ្វើឱ្យប៉ះពាល់ស្បែក ជាពិសេសបើសិនជាមានការរលាក ឬដំបៅនៅជើងជាដើម គឺអាចប្រើពេលយូរក្នុងការជាសះស្បើយ។ លើសពីនេះទៅទៀត បើទោះជាយើងមានសុខភាពល្អក៏ដោយ តែការប្រើប្រាស់បន្ទប់ទឹករួម ឬសារធាណៈ ក៏អាចធ្វើឱ្យប្រទះបញ្ហាខាងលើបានដូចគ្នាដែរ៕