ទម្លាប់យកទូរស័ព្ទចូលទៅក្នុងបន្ទប់ទឹក អាចឆ្លងមេរោគច្រើនប្រភេទមកកាន់យើងដោយមិនដឹងខ្លួន
ប្រិយមិត្តប្រាកដជាមិនធ្លាប់ស្មាននោះទេ ថាការប្រើប្រាស់ទូរស័ព្ទខុសពេលខុសកន្លែង ក៏អាចនាំនូវការចម្លងមេរោគមកកាន់យើងដោយមិនដឹងខ្លួនផងដែរ។ ជាក់ស្តែងថ្មីៗនេះ មានគ្រូពេទ្យជំនាញបានប្រាប់ឱ្យដឹងថា កាលដែរប្រើទូរស័ព្ទនៅក្នុងបង្គន់ គឺជាប្រភពមួយដែលចម្លងមេរោគខ្លាំងបំផុត។
តាមការសិក្សា កាលដែលយកទូរស័ព្ទទៅចុចនៅក្នុងបង្គន់ វាធ្វើឱ្យឱកាសដែលមកមេរោគបាក់តេរីនានា មកតោងជាមួយនឹងទូរស័ព្ទកាន់តែច្រើន។ អ្វីដែលសំខាន់នោះ គឺ ៧២ ភាគរយនៃមនុស្សភាគច្រើន មិនបានសម្អាតទូរស័ព្ទរបស់ខ្លួនឡើយ ទាំងដែលទូរសព្ទ គឺជារបស់ដែលយើងកាន់ជាប់នៅនឹងដៃសឹងតែ ២៤ ម៉ោងទៅហើយ។
ការសិក្សាបានឱ្យដឹងថា មានមេរោគច្រើនណាស់ ដែលទុំជាប់នៅនឹងទូរស័ព្ទ អាចបង្កឱ្យក្លាយទៅបញ្ហាសុខភាពផ្សេងៗដល់រាងកាយយើងបាន ដូចជាបង្កទៅជាបញ្ហាសើរស្បែក ការប៉ះពាល់ដល់សួត ឬក៏ការឆ្លងមេរោគធ្ងន់ធ្ងរផ្សេងៗ។ យោងតាមរបាយការណ៍វេជ្ជសាស្ត្រ ពីជំងឺឆ្លងនៅក្នុងឆ្នាំ ២០២០ ដែលរួមបញ្ចូលលទ្ធផលនៃការសិក្សាចំនួន ៥៦ មកពី ២៤ ប្រទេស បង្ហាញឱ្យឃើញថាអត្រានៃការចម្លងរោគតាមទូរសព្ទដៃមានកម្រិតខ្ពស់រហូតដល់ ៦៨ ភាគរយឯណោះ។ ដែលមេរោគបាក់តេរីទាំងនោះ មានដូចជា Staphylococcus aureus, Staphylococcus coagulase-negative, Escherichia coli, AB bacteria ដែលមួយចំនួន សុទ្ធតែជាបាក់តេរីដែលធន់នឹងជាតិអាកុលទៀតផង៕