ដាំឪឡឹកបានពិបាករកទីផ្សារ! បុរសម្នាក់ប្រមូលទិញពីកសិករ ហើយយកដាក់លក់នៅភ្នំពេញទីតាំងមួយនេះ តស់ខ្មែរជួយខ្មែរ!
ក្នុងចន្លោះខែមីនា ដល់ចុងខែកក្កដា នៅប្រទេសកម្ពុជាយើង អាចនិយាយបានថាគឺជារដូវកាលដែលសម្បូរផ្លែឈើបវិភោគជាងខែផ្សេងៗ ព្រោះថាជាខែដែលកសិករខ្មែរយើង ប្រមូលផលដំណាំផ្សេងៗពីចម្ការ ដូចជាស្វាយ ឪឡឹក ដំឡូង ត្រជាក់ស្រូវ និង ទុរ៉េន ជាដើម។
បើយើងក្រឡេកទៅមើលដំណាំឪឡឹកវិញ ក្នុងរដូវកាលនេះ គេឃើញប្រជាកសិករខ្មែរ កំពុងប្រមូលផលដំណាំឪឡឹកពីចម្ការ ដែលផ្លែឪឡឹកខ្មែរមិនមានប្រើសារធាតុគីមី ផ្លែទុំល្អ មានរសជាតិផ្អែមស្រួយឆ្ងាញ់ពិសាណាស់។
បើតាមការបង្ហោះរបស់អ្នកនាង ស្រួង ភាវី បានបង្ហាញពីសកម្មភាពរបស់បងប្រុសម្នាក់ បានប្រមូលទិញឪឡឹកពីប្រជាកសិករខ្មែរយើង យកមកលក់នៅហាង រាជិនីធម្មជាតិ ផ្ទះលេខ ១៥៩ ផ្លូវ B ក្រោយផ្សារឈូកមាស រាជធានីភ្នំពេញ៕