ផ្ទុះការចាប់អារម្មណ៍កំលោះ Kim Hyunjun កីឡាករប្រដាល់កូរ៉េ គូប្រកួត ធឿន ធារ៉ា សង្ហាទាក់ចិត្តអ្នកគាំទ្រ
កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ កម្មវិធីប្រដាល់ជើងឯកម៉ារ៉ាតុងទម្ងន់ ៧២ គីឡូក្រាម បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនខ្មែរក្នុងការគាំទ្រកីឡាករប្រដាល់ខ្មែរ និង ក្បាច់គុនបុរាណខ្មែរ។
ក្នុងជំនួបដណ្ដើមខ្សែក្រវាត់ជើងឯកនោះ មហាជនហាក់ចាប់អារម្មណ៍នឹងកីឡាករកូរ៉េម្នាក់ឈ្មោះថា Kim Hyunjun ដែលជាដៃគូជម្រុះជុំទី ១ របស់ ធឿន ធារ៉ា។ ហេតុផលដែលនាំឱ្យមហាជនចាប់អារម្មណ៍ ព្រោះអ្នកកំលោះ Kim Hyunjun មានរូបសម្បត្តិស្រស់សង្ហា ស្បែកសខ្ចី មុខមានមន្តស្នេហ៍នារីៗឃើញហើយគឺកួចចិត្តស្រឡាញ់តែម្តង។
ជាការពិតណាស់ ទោះបីការប៉ះគ្នាជាមួយនឹងកីឡាករជើងខ្លាំងខ្មែរ ធឿន ធារ៉ា មិនទទួលបានជ័យជម្នះ ក៏មហាជនខ្មែរនៅតែលើកទឹកចិត្តគាំទ្រទៅកាន់កំលោះកូរ៉េ Kim Hyunjun ដែរ។ ក្នុងនោះ គេសង្ឃឹមថាកំលោះ Kim Hyunjun នឹងអាចវិលមកសងសឹកម្តងទៀតនៅពេលក្រោយ៕