អាណិតណាស់! លោកយាយចាស់ជរាហើយ នៅខ្ចីលុយអង្គការ ធ្វើដើមទុនលក់ដូរតិចតួច ដើម្បីចិញ្ចឹមជីវិត
ថ្មីៗនេះ មានការចែករំលែកពីលោកយាយវ័យចំណាស់ម្នាក់ ដែលអង្គុយលក់ពងមាន់កូន យកកម្រៃដើម្បីចិញ្ចឹមជីវិត ដែលមើលទៅពិតជាគួរឱ្យអាណិតខ្លាំងណាស់។
គណនីឈ្មោះ Lork Bolla បានថត និង បង្ហោះទិដ្ឋភាពដ៏កម្សត់របស់លោកយាយ អង្គុយលក់ដូរទាំងយប់អាធ្រត្រ ព្រមជាមួយ Caption អំពាវនាវឱ្យបងប្អូនដែលរស់នៅខេត្តបាត់ដំបង ឬបងប្អូនដែលជិតកាត់ផ្លូវជាតិលេខ ៥ ឃើញលោកយាយហើយ ជួយទិញគាត់យកតែបុណ្យទៅ។
ម្ចាស់គណនីខាងលើបានរៀបរាប់ថា ៖ «ជួយស៊ែរចែករំលែកផង ដើម្បីឱ្យបងប្អូនក្នុងខេត្តបាត់ដំបង ក៏ដូចជាបណ្តាខេត្តឆ្លងកាត់ផ្លូវជាតិលេខ ៥ បានឃើញ ហើយបងប្អូនជួយទិញលោកយាយផង គាត់ចាស់ហើយ នៅតែខំលក់ដូរទៀត លោកយាយគាត់ខ្ចីលុយអង្គការមកធ្វើដើម កន្លែងលោកយាយមានលក់ ពងមាន់កូន សាយ៉ និងប្រហិតត្រីចៀន សំខាន់រសជាតិឆ្ងាញ់ ហើយពងមាន់របស់លោកយាយ 10គ្រាប់តម្លៃត្រឹមតែ 8000 រៀលប៉ុណ្ណោះ (ហួសដៃ ៨ នៅខាងស្តាំដៃ ជិតដល់សាលាឌូវី)»៕